ភ្នំពេញ ៖ មន្ត្រីយោធាម្នាក់ផឹកសុីស្រវឹង មិនដឹងខឹងរឿងអ្វី ឬមានវិប្បត្តិអ្វី បែជាដកកាំភ្លើងខ្លីបាញ់ឡើងលើចំនួន៣គ្រាប់ ហើយបាញ់ក្បាលខ្លួនឯង ចំនួន២គ្រាប់ប៉ុនប៉ងធ្វើអត្តឃាត តែរងរបួសធ្ងន់ធ្ងរដេកដួលក្នុងថ្លុកឈាម បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ច ទាំងនគរបាល ទាំងអាវុធហត្ថចុះទៅដល់ទីតាំងខាងលើ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ នៅមុខហាង ចាន់ថុល 9999 តាមផ្លូវបេតុង ខាងក្រោយវត្តអង្គតាមុិញ ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះជាមន្ត្រីយោធាអង្គភាពកងដឹកជញ្ជូន៩៩៩ ហើយជាម្ចាស់ហាង ចាន់ថុល9999ខាងលើ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះផឹកសុីជួបជុំក្រុមគ្រួសារនៅផ្ទះខាងលើ លុះដល់ស្រវឹង មិនដឹងថាខឹងរឿងអ្វី ឬមានវិប្បត្តិអ្វី ស្រាប់តែងើបដើរចេញមកផ្លូវ ដកកាំភ្លើងខ្លីបាញ់ឡើងលើចំនួន៣គ្រាប់ រួចបាញ់ក្បាលខ្លួនឯងចំនួន២គ្រាប់ ប៉ុនប៉ងធ្វើអត្តឃាត តែរងរបួសធ្ងន់ឌ្ងរ ដេកដួលនៅកន្លែង អាវុធខ្លីមួយដើមបន្សល់ទុក ក្បែរជនរងគ្រោះ បង្កឲ្យភ្ញាក់ផ្អើល ។

ក្រោយកើតហេតុ សមត្ថកិច្ច ទាំងនគរបាល ទាំងអាវុធហត្ថចុះទៅទីតាំងកើតហេតុ ចាត់បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យព្រះកុសុមៈ ហើយសមត្ថកិច្ចបន្តស្រាវជ្រាវ ៕

ត្ថបទ៖ទូច វិច្ឆិកា

Share.