សិល្បៈជាតិ​៖ តាំងពីប្រកាសផុតកុងជាមួយផលិតកម្ម រាម គេសម្គាល់ឃើញថា អ្នកនាង មាស សុខសោភា ហាក់ស្ងប់ស្ងាត់ក្នុងការបញ្ចេញបទចម្រៀង ហើយសូម្បីតែបទចម្រៀងបែបប្រពៃណីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ នោះក៏មិនបានបញ្ចេញផ្សាយចេញដូចឆ្នាំសព្វដងដែរ។

មានការលើកឡើងពីអ្នកនាង មាស សុខសោភា ផ្ទាល់ថា អ្នកអាចនឹងរយាលដៃបន្តិចពីការងារចម្រៀងរបស់អ្នកនាង ដោយអ្នកផ្ដោតលើការជំរុញផលិតផលថ្មី​ឱ្យមានទីផ្សារមួយជំហ៊ានសិន។ យ៉ាងណាមិញ អ្នកនាង មាស សុខសោភា ទើបតែចាកចេញពីផលិតកម្ម រាម ថ្មីៗពេក ជាហេតុនាំឱ្យអ្នកផ្ដើមផលិតបទចម្រៀងថ្មីៗដើម្បីវាយឡុកទីផ្សារចម្រៀងឡើងវិញតាមរយៈផលិតកម្មផ្ទាល់ខ្លួន មិនទាន់ពេលវេលា។

ថ្មីៗនេះដែរ តាមរយៈការបង្ហោះរបស់លោក ដាភ្លេង ដែលគ្រប់គ្នាស្គាល់ថាជាអ្នកធ្វើភ្លេង និងបទចម្រៀងល្បីឱ្យផលិតកម្មថោនពីមុននេះ បានឱ្យឃើញថា ទាំងលោក ដាភ្លេង ពូឃ្លាំង និងអ្នកនាង មាស សុខសោភា កំពុងសម្ងំផលិតបទចម្រៀងដែលជាស្នាដៃរួមគ្នា។

លោក ដាភ្លេង បានបង្ហោះរូបភាពនេះ នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៣នេះ ដោយសរសេរសារថា ៖ «ពូ និង បងស្រី មកញាំអាហារសាមគ្គីនៅផ្ទះខ្ញុំបាទ ដា ភ្លេង ល្ងាចនេះ»។

រីឯ ពូឃ្លាំង វិញបានបង្ហោះរៀបរាប់ឱ្យដឹងថា លោកកំពុងត្រៀមបទចម្រៀងសម្រាប់ស៊ីហ្កេមជាមួយនិងអ្នកនាង មាស សុខសោភា ។ ពូឃ្លាំង ៖ «បទថ្មី​ ពូ​ នឹង​ កំពូលតារាចំរៀងសំលេងផ្អែម​ រាងតូចច្រលឹង​ មាស​ សុខសោភា​ នឹងត្រៀមបញ្ចេញឆាប់ៗនេះ​ សំរាប់អបអរ​កម្មវិធី​ ស៊ីហ្គេម​ ….។ រៀបចំភ្លេង​ដោយ​កវីលេងសក់​ Voch beat និង​អ្នកភ្លេងចិត្តស្មោះ​ ដាភ្លេង​ ឆ្នាំនេះ​ ពូ​ ឃ្លាំង​ នឹងចែ​ ភា​ សុំហើយ…..»។

សូមជម្រាប ទន្ទឹមនឹងត្រៀមស្នាដៃថ្មីនេះ សម្រាប់ហ្វេនរបស់អ្នកនាង មាស សុខសោភា វិញ ពួកគេនៅតែមាន​ការ​ជឿរជាក់លើ​នាងថា ជាកំពូលតារាចម្រៀង​សំនៀងផ្អែម Top 1 ទៅហើយ ​ទោះជា​ទៅដល់​ផលិតកម្មណាក៏នៅតែល្បី ព្រោះតែសម្ថភាពរបស់អ្នកនាង។ ដោយឡែក គ្រប់គ្នាក៏នៅចាំអ៊ុតមើលទៀតថា បទថ្មីដែលជាស្នាដៃជាមួយ ពូឃ្លាំង នឹងប្លែកអារម្មណ៍ខ្លាំងកម្រិតណា? មានតែចាំតាមដានបន្តទៀត។

Share.