សិល្បៈជាតិ​៖ ថ្មីៗ​នេះ​តារា​សម្ដែង​ និង​ ជា​អ្នក​លេង​ក្បាច់​គុន​ល្បុក្កតោ​ កញ្ញា សម​ ថារ័ត្ន បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ដោយ​បញ្ជាក់​ពី​ក្ដី​រំភើប​របស់​ខ្លួន​ទាំង​កណ្ដាល​យប់​ ដោយ​សារ​តែ​ទទួល​បាន​ការ​ ពញាក់​អារម្មណ៍​ពី​ Tony Jaa តារា​ក្បាច់​គុន​អ្នក​ល្បីល្បាញ​កម្រិត​អ​ន្តរជាតិ​។

បើ​មើល​តាម​ការ​រៀបរាប់​របស់​ សម​ ថា​រ័ត្ន ដែល​បាន​រៀបរាប់​ពី​ក្ដី​រំភើប​របស់​ខ្លួន​នោះ​ អ្នក​លេង​ក្បាច់​គុន​រូប​នេះ​បាន​រៀប​រាប់​ពី​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​ដែល​មាន​ឱកាស​បាន​ជួប​ Video Call ជាមួយ​នឹង​លោក Tony Jaa ប៉ុន្តែ​កញ្ញា​បាន​បញ្ជាក់​ដែរ​រឿង​ចម្រូង​ចម្រាស​រវាង​ប្រទេស​ទាំង​ពីរ​កញ្ញាសុំទុក​មួយ​ឡែកសិន​ ព្រោះ​ការ​ស្រលាញ់​ចូលចិត្ត​អាយដល​គឺ​លោក​ ចាភ្នំ​ គឺ​នៅ​ដដែល​។

បន្ទាប់​ពី​កញ្ញា​បង្ហោះ​សំណេរ​រៀបរាប់​រួច គេ​មើល​ឃើញ​មាន​មិត្ត​សិល្បករ​ និង​សាធារណជន​ជា​ច្រើន​រូប​បាន​ចូល​មក​សម្ដែង​ចំណាប់​អារម្មណ៍​ខុស​ៗ​គ្នា​ មាន​ទាំង​អ្នក​សរសើរ​ និង​អ្នក​មិន​សូវ​ពេញ​ចិត្ត​។ យ៉ាង​ណា​មិញ​ តារា​ក្បាច់​គុន​​ល្បី​ឈាម​ជ័រ​ខ្មែរ Dy Sao ក៏​បាន​ចូលរួម​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ខាង​ក្រោម​ផុស​របស់​កញ្ញាសមថា​រ័ត្ន​ដែរ​ថា​៖«Bong Tony Jaa is amazing ឬ បងតូនី ចា គឺជាមនុស្ស​អស្ចារ្យ​ម្នាក់»។ ក្រោយ​ការ​បញ្ចេញ​យោបល់​ពី​លោក​ Dy Sao រួច​ សមថារ័ត្ន បាន​ឆ្លើយតប​មក​លោក​វិញ​ថា​៖«bong DY Sao you are also amazing bong! Keep working បងឌីសៅ បង​ក៏ជា​មនុស្ស​អស្ចារ្យ​ដូច​គ្នា​ សូម​បងបន្ត​ប្រឹងប្រែង​ទៀត​»។

ថ្វី​ត្បិត​តែ​កម្ពុជា​មាន​រឿង​រសើប​ និង​មើល​មុខ​គ្នា​មិន​ចំ​ពាក់ព័ន្ធ​នឹង​ករណី​​គុន​ថៃ​(មួយ​ថៃ) ​និង​គុន​ល្បុក្កតោ​ខ្មែរ ប៉ុន្តែ​ដូច​ពាក្យ​ស្លោក​ថា ​ប្រទេស​តូច​បេះដូង​ធំ តារា​​ក្បាច់​គុន​ទាំង​ពីរ​ដួង​របស់​កម្ពុជា​បាន​បង្ហាញ​ពី​សន្តាន​ចិត្ត រួសរាយ​​និង​ទឹក​ចិត្ត​ដ៏​ធំ​ គោរពរាប់អាន មិន​រើស​អើង​​ ចែក​​គ្នា​ដាច់ស្រឡះ​​រឿង​ឯកជន​របស់​ខ្លួន​។

ខាង​ក្រោម​នេះ​គឺជា​ការ​លើក​ឡើង​របស់​កញ្ញា​ ​អ៊ំ សម​ថារ័ត្ន នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​៖«បានបងធំ Jaarun ខលមកអោយជួបអាយដលចាភ្នំ ❤️ ឡើងអរចង់ហោះ! (រឿងថៃចម្រូងចម្រាសនឹងខ្មែរ សុំទុកមួយឡែកសិន រឿងស្រលាញ់ចូលចិត្តអាយដលគឺនៅដដែល) 🥰#idol#tonyjaa Thank you so so much bong Jaarun Noylum for this awesome video call meet and greet with my idol 🙏🏼❤️😭❤️🙏🏼! You made my Sunday great! Thank you brother Seng Stunt Scene Like and Happy birthday to YOU sister Siwapron Pengsree 😘🎂

Share.