កីឡាករ ឡេង​ ណូរ៉ា ក្មេងកំព្រាឪពុកតាំងពីវ័យ៦ឆ្នាំ និងរស់នៅជាមួយអង្គការកុមារកំព្រាមួយក្នុងសង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ បានតស៊ូក្រាញននៀលនឹងជីវិតជាពិសេសក្នុងការហ្វឹកហាត់បាល់ទាត់ រហូតដល់ធ្វើឱ្យរូបគេទទួលបានឱកាសល្អៗ នៅក្នុងក្លិបបាល់ទាត់វិសាខា និងក្លាយជាសមាជិកក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា។

ឡេង ណូរ៉ា បានបាត់បង់ឪពុកជាជនជាតិហ្គាណា និងមានម្តាយជាជនជាតិខ្មែរ ដោយកំព្រាឪពុកតាំងពីរូបគេទើបមានអាយុ៦ឆ្នាំ។ នៅអង្គការកុមារកំព្រានោះ ណូរ៉ា ទទួលបានការមើលថែ រៀនសូត្រ និងផ្តើមលេងបាល់ទាត់រហូតវិវត្តន៍ខ្លួនមកជាប់ក្រុមយុវជនក្រោយអាយុ១៥ឆ្នាំ នៅក្លិបបាល់ទាត់វិសាខា កាលពីឆ្នាំ២០១៩។

ណូរ៉ា បានរួមចំណែកជួយដល់ក្រុមឈ្នះពានមួយចំនួននៅទីនោះដូចជា ពានជើងឯកវិទ្យាល័យ, Soccer League, ការប្រកួតជម្រើសជើងឯកយុវជនរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា, ពានរង្វាន់ KMH CUP អាយុក្រោម១៨ឆ្នាំ មុនផ្ទេរទៅក្លិបព្រៃវែង នៅឆ្នាំ២០២១ និងទើបត្រឡប់មកក្រុមឈុតធំរបស់ក្លិបវិសាខា នៅឆ្នាំ២០២២នេះ ក្នុងដំណែងជាខ្សែការពារស្លាប។

យុវជនលេចធ្លោរបស់កម្ពុជា ឡេង ណូរ៉ា ដែលទើបបានជាប់ជម្រើសជាតិក្រោមអាយុ២០ឆ្នាំ បានបង្ហើបពីក្ដីស្រមៃរបស់ខ្លួន ក្នុងការជាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ឡេង ណូរ៉ា បានលើកឡើងដូច្នេះថា៖«វាជាក្ដីស្រមៃរបស់ខ្ញុំដ៏ធំមួយ ប្រសិនបើបានជាប់ជម្រើសជាតិបានលេងស៊ីហ្គេមនៅទឹកដីកម្ពុជាយើង។ ខ្ញុំបានប្ដេជ្ញាថា នឹងប្រឹងប្រែងលេងឲ្យបានល្អបំផុតនៅក្លិប ដើម្បីឲ្យគ្រូជម្រើសជាតិមើលឃើញ ដើម្បីអាចបានជាប់ជម្រើសជាតិក្នុងពេលនោះ»។

យុវជនដែលធ្លាប់បានជាប់ជម្រើសជាតិក្រុមធំរូបនេះបានប្ដេជ្ញាចិត្តថា រូបគេនឹងខំប្រឹងឲ្យអស់លទ្ធភាពដែលមាន ដើម្បីបានបង្ហាញទម្រង់លេងឲ្យបានល្អបំផុតក្នុងក្រុម ដើម្បីឲ្យគ្រូជម្រើសជាតិបានមើលឃើញខ្លួន។ ការខកខានស៊ីហ្គេមនៅវៀតណាមជារឿងស្ដាយបំផុតមួយសម្រាប់រូបគេ ក្នុងការក្រេបយកបទពិសោធពីព្រឹត្តិការណ៍ដ៏សំខាន់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែលើកនេះស៊ីហ្គេមនៅកម្ពុជារូបគេនឹងប្រឹងប្រែង ជាមួយការប្ដេជ្ញាចិត្ត ដើម្បីសម្រេចក្ដីស្រមៃមួយនេះឲ្យខាងតែបាន។

ការបានជាប់ជម្រើសជាតិក្រោមអាយុ២០ឆ្នាំជាលើកដំបូងនេះរបស់ ណូរ៉ា គឺត្រៀមចូលរួមប្រកួតពានរង្វាន់ AFC U20 CHAMPIONSHIP 2022 ដែលនឹងធ្វើឡើងពីថ្ងៃទី១៤ ដល់ទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅប្រទេសតាជីគីស្ថាន។

ខណ:​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា បាន​យក​ឈ្នះ​លើ​ក្រុម​ទីម័រខាងកើត ដោយ​លទ្ធផល​៤-០ ខណៈ​ប្រកួត​នេះ​ចាប់​ផ្តើម​ពី​វេលា​ម៉ោង​៧​ល្ងាច​តទៅ ខណៈ​លោក​អាជ្ញាកណ្ដាល Abdullah Jamali ជនជាតិ​គុយវ៉ែត។ កីឡាករ ជូ​ ស៊ីនទី​ រក​បាន​គ្រាប់​បាល់​​២គ្រាប់​បើក​ឆាក​អោយ​ក្រុម​កម្ពុជា នៅ​នាទី​៣៩ និង​៤៥+២ ខណៈ​កីឡាករ ស រតនា រក​បាន​គ្រាប់​ទី៣​នៅ​នាទី​​៧៣ និង​កីឡាករ លឹម ពិសុទ្ធ រក​បាន​គ្រាប់​ចុង​ក្រោយ​នៅ​នាទី​៨២។

សម្រាប់​ការ​ប្រកួត​​បន្ត​នឹង​ដល់​វេន​បើក​ឆាក​ពូល B វិញ​ម្តង នៅ​ល្ងាច​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២៣ លើ​ទីលាន​កីឡដ្ឋាន​ព្រីនស៍ ដោយ៖
-ម៉ោង​៤ល្ងាច​ ថៃ ប៉ះ សិង្ហបុរី
-ម៉ោង​៧ល្ងាច វៀតណាម ប៉ះ ឡាវ៕

Share.