គ្រូ​បង្រៀន​ដើរ​ម៉ូដ​ និង​ ជា​អ្នក​ច្នៃ​ម៉ូដ​ដ៏​ល្បី​មួយ​រូប លោក អូលីវ៉ា គង់​ បាន​បង្ហោះ​ចេញ​នូវ​វីដេអូ​មួយ​ដែល​មាន​រយៈ​ពេល​ជា​ង៣​នាទី​ លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ ដោយ​ក្នុង​វីដេអូ​នោះ​ លោក​បាន​យំរៀបរាប់​ពី​ការ​លំបាក​ទម្រាំ​អាច​ឡើង​ដល់​លើ​កំពូល​ភ្នំ​ខ្នង​ផ្សារ​និង​មូលហេតុ​ដែល​ធ្វើ​ឱ្យ​លោក​មិន​បោះ​បង់​ចោល​កណ្ដាល​ទី​។​

វីដេអូ​រំជួល​ចិត្ត​ និយាយ​បណ្ដើរ​ស្រក់ទឹក​ភ្នែក​បណ្ដើរ របស់​លោក​ ​លោក អូលីវ៉ា គង​់​ បាន​ធ្វើ​ការ​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​តាម​រយៈ​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ ដែល​មាន​ឈ្មោះ​ជា​ភាសាអង់គ្លេស​ថា​ OLIVA KONG គឺ​​ជា​វីដេអូ​ខ្លី​ ប៉ុន្តែ​បង្កប់​ទៅ​ដោយ​​សារ​អប់រំ​ ដល់​យុវជន​ជំនាន់​ក្រោយ​។​

តាម​ការ​ពិត​ការ​ឡើង​លើ​កំពូល​ភ្នំ​របស់​លោក​ អូលីវ៉ា គង់​ លើក​នេះ​គឺ​មាន​​គោល​ដៅ​ផ្ញើ​សារ​សំខាន់​មួយ​ទៅ​កាន់​យុវជនជំនាន់​ក្រោយ​ ត្រូវ​តែ​រឹងមាំ​ ចង់​បាន​អ្វី​មួយ​មិនមែន​អាច​បាន​មក​ដោយ​ងាយ​ៗ​នោះ​ទេ គ្រប់​យ៉ាង​ត្រូវ​តែ​មាន​ការ​ខំប្រឹង​ប្រែង​ លោក​ក៏​បាន​លើក​ជា​ឧទាហរណ៍​ពី​បទ​ពិសោធ​ផ្ទាល់​ខ្លួន​ ដែល​ទោះ​បី​ជា​លោក​ហត់​នឿយខ្លាំង​ ឈឺចុកចាប់​រាងកាយ​ក្ដី ស្ពាយ​គ្រឿង​តុបតែង​ខ្លួន​ផង​ ពាក់​ស្បែក​ជើងកែង​ផង ប៉ុន្តែ​លោក​មិន​បោះ​បង់​ចោល​នោះ​ទេ ព្រោះ​លោក​មាន​ក្ដី​ស្រមៃ​ធំ​ ដែល​លោក​ចង់​បង្ហាញ​​។

ទស្សនា​វីដេអូខាង​ក្រោម​ដើម្បី​ស្ដាប់​ការ​រៀបរាប់​របស់​ លោក អូលីវ៉ា គង់​ យ៉ាង​លម្អិត​ ៖

Telegram-Troryorng
Share.