វីរកីឡាការិនី ស៊ន សៀវមុី ឈ្នះ​មេដាយ​មាស កីឡាតេក្វាន់ដូ លើវិញ្ញាសាប្រយុទ្ធនារីទម្ងន់ ៧៣គីឡូក្រាម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កាលពីរាត្រីថ្ងៃទី១៤ ខែឧសភា។

នេះ​ជា​មេដាយ​មាស​ទី៤ របស់​កីឡាការិនី​មាន​កម្ពស់​ ១,៨៣ ​ម៉ែត្រខាងលើដូចជា​៖
-ទី១ ឆ្នាំ ២០១៣ នៅ​មីយ៉ាន់ម៉ា
-ទី២ ឆ្នាំ​២០១៧ នៅ​ម៉ាឡេស៊ី
-ទី៣ ឆ្នាំ​២០១៩ នៅ​ហ្វីលីពីន
ខណៈ​ឆ្នាំ​២០១១ នៅ​ឥណ្ឌូណេស៊ី រូបគេ​បាន​មេដាយ​សំរឹទ្ធិ។

គួរ​ដឹងថាវីរកីឡាការិនី​តេក្វាន់ដូ ស៊ន សៀវម៉ី បាន​ទទួល​ងារ​ជា «​លោកជំទាវ​» ​បន្ទាប់ពី​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ត្រាស់បង្គាប់​តែងតាំង និង​ផ្តល់​ឋានៈ​ជា​ជំនួយការ​សម្ដេច​វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាល​ទី​ ៤ មាន​ឋានៈ​ស្មើ អគ្គនាយក​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដោយ​ពុំ​ទទួល​បាន​ប្រាក់​បំណាច់​មុខងារ​។

ការត្រាស់បង្គាប់​តែងតាំង​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២ ខែកុម្ភៈ ​ឆ្នាំ​២០២១ ​នេះ ក៏​ព្រោះ​វីរកីឡាការិនី ស៊ន សៀវម៉ី បាន​សាង​ស្នាដៃ​ច្រើន​ជូន​ជាតិ តាមរយៈ​ការដណ្តើម​បាន​មេដាយមាស​នៅលើ​ឆាក​អន្តរជាតិ​ជា​បន្តបន្ទាប់​។ ស្នាដៃ​សំខាន់​របស់​ សៀវម៉ី គឺ​ជា​បេក្ខភាព​ដំបូង​គេ​ដែល​បាន​ឈ្នះ​មេដាយមាស​ពី​ការប្រកួត​កីឡា​អាស៊ី ឆ្នាំ​២០១៤ ឱ្យ​កម្ពុជា​បាន​មុនគេ​៕

Share.