ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា នឹង​ត្រូវ​ជួប​ក្រុម​បាល់ទាត់​នារី​ជម្រើសជាតិ​ថៃ នៅ​រសៀលនេះ ដើម្បី​ប្រកួត​ដណ្ដើម​មេដាយ​សំរឹទ្ធ ខណ: ក្រុម​នារីវៀតណាម ប៉ះ មីយ៉ាន់ម៉ា ដណ្ដើមមេដាយមាស នៃព្រឹត្តិការណ៍​ស៊ីហ្គេម លើកទី៣២ នៅពហុកីឡដ្ឋានជាតិ។

គួរឲ្យដឹងថា ក្រុមជម្រើសជាតិនារីកម្ពុជា បានចាញ់ វៀតណាម ក្នុងលទ្ធផល ៤-០ និង ក្រុមនារីមីយ៉ាន់​ម៉ា បាន​យក​ឈ្នះថៃ ក្នុង​លទ្ធផល ៤-២ នៅ​វគ្កពាក់កណ្ដាល​​ផ្ដាច់​ព្រ័ត្រ នៃព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ ធ្វើឲ្យ វៀតណាម ត្រូវប៉ះ មីយ៉ាន់ម៉ា នៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមមេដាយមាស។

កម្មវិធីប្រកួតបាល់ទាត់នារីនៅរសៀលនេះ៖

  • ក្រុមបាល់ទាត់​នារីជម្រើសជាតិកម្ពុជា ប៉ះ ថៃ ដណ្ដើមមេដាយ​សំរឹទ្ធ វេលាម៉ោង ៤:០០នាទីរសៀលតទៅ នៅពហុកីឡដ្ឋានជាតិ
  • ក្រុមបាល់ទាត់​នារីជម្រើសជាតិវៀតណាម ប៉ះ មីយ៉ាន់ម៉ា ដណ្ដើមមេដាយមាស វេលាម៉ោង ៧:៣០នាទីយប់តទៅ នៅពហុកីឡដ្ឋានជាតិ

គួរបញ្ជាក់ថា ការប្រកួត​បាល់ទាត់​ផ្នែកនារី នៃព្រឹត្តិការស៊ីហ្គេម លើកទី៣២ មាន​ក្រុម​ចូល​រួម​ចំនួន ៨ប្រទេស ចែកជា ២ពូលមាន​ដូច​ជា៖ ពូល A មាន៖ វៀតណាម, ហ្វីលីពីន, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី , ឥណ្ឌូនេស៊ី និងពូល B មាន៖ កម្ពុជា, ថៃ, សិង្ហបុរី, ឡាវ៕

Share.