ក្លិបបាល់ទាត់ Next Step FC សមាជិកលីគលំដាប់ទី២កម្ពុជា Cambodian League 2 បានបង្ហាញអំពីគម្រោងសាងសង់កីឡដ្ឋានផ្ទាល់ខ្លួន នៅទឹកដីអង្គរ ក្នុងខេត្តសៀមរាប។

គម្រោងកីឡដ្ឋានថ្មីរបស់ Next Step ដូចខាងក្រោម៖

កាលពីពេលថ្មីៗនេះក្លិបបាល់ទាត់ Next Step ក៏បានប្រកាសតែងតាំងលោក Callum Brooks ជាគ្រូបង្វឹកថ្មី ជនជាតិអង់គ្លេស កាន់សញ្ញាប័ត្រមកពីអ៊ឺរ៉ុប UEFA B Licence ខណ:លោក Charlie Pomroy ជាអ្នកចាត់ការទូទៅ។

មុនផ្លាស់មកកាន់ Next Step លោក Callum Brooks ធ្លាប់ដឹកនាំក្រុម Dorchester Town FC, Portland Hamworthy United, Christchurch និង Newsester Town FC សមាជិកលីគលំដាប់ទី៨ របស់ប្រទេសអង់គ្លេស ឬអាចហៅម្យ៉ាងទៀតកិ្លបបាល់ទាត់ពាក់កណ្តាលអាជីព (Semi-Professional Football Club)។

គួរដឹងថាចាប់ពីរដូវកាល ២០២៣-២៤ ក្លិបបាល់ទាត់ Next Step FC នឹងរៀបចំ​រចនាសម្ព័ន្ធ​ក្បាលម៉ាស៊ីនថ្មីឡើង​វិញ ត្រៀមសម្រាប់ពានរង្វាន់ជម្រើសជើងឯកកម្ពុជាលីគ២ Cambodian League 2 ក្រោយព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ត្រូវបានបញ្ចប់រួចរាល់៕

Share.