រឿងរ៉ាវ​ដ៏​កក្ដៅ​គគុក​​មួយ​ដែល​មហាជន​កម្ពុជា​​បាន​ផ្ដោត​ការ​ចាប់​អារម្មណ៍​ខ្លាំង​ ថែម​ទាំង​បាន​ចោទ​សួរ​ច្រើន​ ​ទៅ​លើ​ករណី​​កសាង​ប្រាសាទ​ថ្ម​មួយ​ ដែល​មាន​ឈ្មោះ​ថា​សីហនគរ​ នៅ​ក្នុង​ខេត្ត​បុរីរម្យ​ ម្ដុំ​បរិវេណ​វត្ត ភូម៉ាន​ហ្វា ​ព្រោះ​តែ​ប្រាសាទ​នេះ​​​មាន​រូបរាង​ និង​ គំរូ​ប្លង់​ស្រដៀង ​ទៅ​នឹង​ប្រាសាទ​អង្គរ​វត្ត ​អច្ឆរិយៈវត្ថុ​​ និង ​ជា​មរតក​បេតិកភណ្ឌ​ពិភពលោករបស់​កម្ពុជា​។ ​

សូម​ចុច​អាន​ កម្ពុជារកឃើញព័ត៌មានសំខាន់​ចំនួន ៣ ជុំវិញការកសាងប្រាសាទអង្គរវត្តនៅលើទឹកដីថៃ!

បន្ទាប់​ពី​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​កម្ពុជា​បាន​ សហការ​ជាមួយ​នឹង​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំនៅ​ប្រទេស​ថៃ​ បាន​ធ្វើ​ការ​ស្រាវជ្រាវ​ទៅ​លើ​ករណី​នេះ​។ យោង​តាម​លិខិត​ប្រកាស​ពី​ក្រសួង​វប្បធម៌ និង​ វិចិត្រ​សិល្បៈ​​ដែល​បាន​ចេញ​កា​លពី​ថ្ងៃ​ទី​៧ ខែ​ កក្កដា ឆ្នាំ​ ២០២១ ភាគី​ថៃ​បាន​ច្រាន​ចោល​ថា​ប្រាសាទ​ដែល​កំពុង​ដំណើរ​ការ​សាងសង់​នេះ​ មិនបាន​ចម្លង​តាម​រចនាបទ​ប្រាសាទ​​ណាមួយ​​នៅ​ក្នុង​​ព្រះ​រាជាណាចក្រ​កម្ពុជា​ឡើយ​ តែ​ជា​ការ​សាងសងើ​តាម​គំនូស​ប្លង់​ដោយ​ខ្លួន​ឯង​ និង​រចនា​ទៅ​តាម​ស្ថាបត្យកម្ម​ប្រាសាទ​មួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​តំបន់​នោះ​។​​

ក្រោយ​លិខិត​របស់​ក្រសួង​ត្រូវ​បាន​ចែក​ចាយ​ជា​សាធារណៈ​កញ្ញា​ លីវ ជីលី Miss Grand កម្ពុជា​ដែល​​បាន​ចេញ​ទៅ​ប្រកួតកញ្ញា​ឯក​នៅ​ប្រទេស​ថៃ​នោះ​បាន​ចេញ​មក​ប្រតិកម្ម​ចំពោះ​ការ​លើក​ឡើង​របស់​ភាគី​ថៃ​ ដោយ​ស្រី​ស្អាត​រូប​នេះ​បាន​បង្ហាញ​នូវ​ការ​យល់​ឃើញ​ថា​ មនុស្ស​មួយ​ចំនួន​ហ៊ានក្បត់ឧត្តម​គតិ ព្រោះ​តែ​ភាព​លោភលន់​ចង់​បាន​របស់​អ្នក​ដទៃ​ ហ៊ាន​ទាំង​បំពាន​សច្ចភាព​ បំភ្លេច​ចោល​នូវ​បណ្ដាំ​របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​នៃ​យើង​។ ស្រីស្អាត​មក​ពី​ខេត្ត​ជាប់​ជាយ​ដែន​​រូប​នេះ ​ក៏​បាន​សង្កត់​ធ្ងន់​ដែរ​ថាអង្គរវត្តមាន​តែ​១​លើ​ពិភពលោកដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក​៖​
«មនុស្សជាអ្នកបង្កើត ចំណេះដឹង វប្បធម៌ ទំនៀមទម្លាប់និងស្ថាបត្យកម្មផ្សេងៗ ទៅនឹងរចនាបថនៃប្រទេសនីមួយៗទន្ទឹមនឹងនោះ ចំណេះដឹងមួយចំនួនបានធ្វើឲ្យមនុុស្ស មួយចំនួនក្បត់ឧត្ដមគតិដោយសារតែ ភាពលោភលន់ ចង់មានចង់បានដែលអ្វីមិនមែនជារបស់ខ្លួន ហ៊ានបំពាន សច្ចភាពភ្លេចនូវបណ្តាំរបស់ព្រះពុទ្ធជាម្ចាស់នៃយើង អង្គរវត្តមានតែ១លើពិភពលោកដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក! ក្នុងសេចក្តីប្រកាសថាមិនមែន តែជាក់ស្តែងគម្រោងប្លង់នៃការសាងសង់ ជួយមើលថាដូចប៉ុន្មានភាគរយ? សូមបងប្អូនមើលហើយវិភាគ​ឲ្យមែនទែន»

យោង​តាម​​រយៈ​ផេក​ Universe Pageant ​​បាន​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​ ២០២១ កញ្ញា​ លីវ ជីលី Miss Grand Cambodia ឆ្នាំ​២០២០ បាន​ទទួល​ការ​កោត​សរសើរ​យ៉ាង​ខ្លាំ​ង​ចំពោះ​កញ្ញា​ព្រម​ទាំង​លើក​ទៀត​ថា​ក្នុង​ចំណោម​បវរកញ្ញា​របស់​កម្ពុជា​ទាំង​អស់​មាន​តែ​កញ្ញា​ លីវ ជីលី​ មួយ​រូប​គត់​ដែល​បាន​ចេញ​មក​ឈឺ​ឆ្អាល​ និង​ សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​បកស្រាយ​របស់​ភាគី​ថៃ​។
«នៅក្នុងចំណោមបវរកញ្ញាទាំងអស់របស់ប្រទេសកម្ពុជាយើង គឺមានតែកញ្ញាលីជីវលី Miss Grand Cambodia 2020 តែម្នាក់គត់ ដែលបានធ្វើការPost មិនពេញចិត្ត ក្រោយ​ក្រសួង​ចេញ​សេចក្ដីប្រកាស ពី​ការ​បក​ស្រាយ​ររបស់ថៃ រឿង​កសាង​ប្រាសាទ​ដូច​អង្គរ​វត្ត​របស់​ខ្មែរ»

បន្ទាប់​ពី​ផុស​របស់​ផេក​ Universe Pageant បង្ហោះ​អ្នក​គាំទ្រ​កញ្ញា​ និង​ មជ្ឈដ្ឋាន​មហាជន​បាន​ចូល​មក​បញ្ចេញ​មតិ​កោត​សរសើរ​​ចំពោះ​កញ្ញា​ លីវ ជីលី Miss Grand Cambodia 2020 ព្រម​ទាំង​ធ្វើ​ការ​ចែក​រំលែក​ការ​ផ្សព្វផ្សាយ​ខាង​លើ​យ៉ាង​​ផុសផុល​ផង​ដែរ​៕​

Telegram-Troryorng

Share.