ពិធីក​ារិនី​ពូកែ​សម្ដី​ កញ្ញា សុភក្ត្រ​ កុសម៉ា បាន​ប្រកា​នៅ​លើ​គណនី​របស់​កញ្ញា នៅមុន​នេះ​ថា​ ទោះ​ជា​កញ្ញា​ ត្រូវ​ក្រោក​ពី​គេង​តាំង​ពី​ម៉ោង​៤ ទាប​ភ្លឺ​ តែ​សម្រាប់​កញ្ញា​​អត់​បញ្ហា​នោះ​ទេ ព្រោះ​​រឿង​សំខាន់​​និង​ចាំបាច់​ សម្រាប់​កញ្ញា​ គឺ​​បាន​ចូលរួម​ចំណែក​ជួយ​ព្យាបាល​ដំបៅ​ផែនដី​។​

យោង​តាម​ការ​បង្ហោះ​ដោយ​ផ្ទាល់​ពី​ផេក​ហ្វេសប៊ុក​របស់​កញ្ញា​ ដែល​មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា​ Sopheak Kosoma ​នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​ បាន​សរសេរ​រៀបរាប់​ពី​ក្ដី​រំភើប​ដែល​កញ្ញា​បាន​ចូលរួម​ក្នុង​គំរោង​ព្យាបាល​ដំបៅ​ផែន​ដី​ដែល​រៀប​ចំ​ឡើង​ដោយ​លោក​ តាន់ គីមសួរ ដែល​ជា​មនុស្ស​ម្នាក់​ស្រលាញ់​ និង ​ការពារ​បរិស្ថាន ដោយ​ចូលរួម​បាច​គ្រាប់ពូជ​ឈើ​ ៤០០០០០ (៤សែន​គ្រាប់​) ដែល​ដើម​ឈើ​អស់​ទាំង​នោះ​នឹង​ក្លាយ​ជា​ម្លប់​ និង​ជំរក​សត្វព្រៃ​នា​ថ្ងៃ​អនាគត​។

ព្រោះ​តែ​មាន​បេសកកម្ម​ដ៏​ធំ​ដូច្នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ កញ្ញា​ត្រូវ​ក្រោក​តាំង​ពី​ព្រះអាទិត្យ​មិន​ទាន់​រះ​ ប៉ុន្តែ​សាមី​ខ្លួន​មិនមាន​បញ្ហាចោទ​ចំពោះ​ការ​ក្រោក​តាំង​ពីទាប​ភ្លឺ​នោះ​ទេ​ មាន​តែ​ភាព​រីករាយ​ ដែល​មិន​អាច​បកស្រាយ​ជា​ពាក្យ​សម្ដី​បាន​ទៅវិញ​ទេ​។

«អារម្មណ៍រំភើបដែលគ្មានពាក្យបកស្រាយបានទោះងើប៤ភ្លឺក៏មិនជាបញ្ហា ថ្ងៃនេះនាងខ្ញុំបានចូលរួមជាចែកមួយក្នុងការព្យាបាលដំបៅផែនដីដោយបាចគ្រាប់ពូជឈើ 400,000គ្រាប់ នឹងក្លាយជាម្លប់ និងជំរកសត្វព្រៃនាថ្ងៃអនាគត។​ There aren’t words to describe this feeling even i had to wake up at 4am, it’s been an honor to be a part of the project to drop 400,000 seeds as a future trees & animal shelter. #savetrees​#savetheplanet​#savetheearth​#savetreessavelife​ រៀបចំប្រធានគម្រោងដោយ Tan Kimsour»។ នេះ​គឺ​ជា​ការ​សរសេរ​រៀប​រាប់​របស់​ កញ្ញា​ នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​មួយ​ម៉ោង​មុន​នេះ​។

​គួរ​រំលឹក​ដែរថា​ គម្រោង​បាច​គ្រាប់ពូជឈើ​​នេះ ​គឺ​ជា​គម្រោង​មួយ​ដែល​លោក​ តាន់ គីមស​ួរ​មាន​មោទកភាព​បំផុត​ ហើយ​លោក​ថែម​ទាំង​សង្ឃឹមថ​ា​គម្រោង​នេះ​ អាច​បំបែកកំណត់​ត្រា​ពិភពលោក World Guinness Record ថែម​ទៀត​ផង​៕

Telegram-Troryorng
Share.