តារា​ចម្រៀង​ថៃ​ដ៏​ល្បី​ម្នាក់​បាន​ប្រកាស​សុំ​ដក​ខ្លួន​ចេញ​ពី​ផេក​ យើង​ត្រូវ​តែ​រស់​ ដែល​ជា​ផេក​មួយ​ជួយ​ទំនាក់ទំនង និង​​ជួយ​ដល់​អ្នក​ជំងឺកូវីដ-១៩ ដែល​ខ្វះខាត​ ដោយ​បង្ហើប​ថា​ចិត្ត​មិន​រឹងមាំ​ ត្រូវ​ប្រើ​ថ្នាំ​គេង​លក់​រាល់​យប់​។

ស្ថានការណ៍​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩ នៅ​ក្នុង​ប្រទេស​ថៃ​ កាន់​តែ​កើន​ឡើង​មាន​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​យ៉ាង​ច្រើន​រាល់​ថ្ងៃ​ ហើយ​មិន​មាន​សញ្ញា​ណ​ណា​មួយ​ថា​នឹង​​ថយ​ចុះ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​នេះ​ ព្រោះ​អ្នក​ជំងឺ​ភាគ​ច្រើន​មិន​អាច​រក​កន្លែង​ឬ​គ្រែ​សម្រាប់​សំរាក​ព្យាបាល​បាន​ រហូត​ធ្វើ​ឱ្យ​មិត្ត​សម្លាញ់​ទាំង​ពីរ​មាន​ Diana និង Ja Nongpanee បាន​សហការ​គ្នា​បង្កើត​ផេក​ហ្វេសប៊ុក​មួយ​មាន​ឈ្មោះ​ថា​ «យើង​ត្រូវ​តែ​រស់​» ជា​ផេក​មួយ​ដែល​ជួយ​ទំនាក់​ទំនង​រក​មន្ទីរពេទ្យ​ ឬ​គ្រែ​សម្រាប់​អ្នក​ជំងឺ​ដែល​ឆ្លង​កូវីដ​ ឱ្យ​បាន​ទៅ​សំរាក​ព្យាបាល​បាន​ទាន់​ពេលវេលា​។

យ៉ាង​ណា​មិញ​ថ្មី​ៗ​នេះ​ តារា​ចម្រៀង​ស្រី​ JA បាន​ចេញ​មក​បង្ហោះ​សំណេរ​នៅ​លើ​គណនី​ IG របស់​ខ្លួន​ថា​ «មាន​បងប្អូន​ជា​ច្រើន​បាន​ផ្ញើ​ករណី​ឈឺ​ជំងឺ​កូវីដ​មក​ឱ្យ​ខ្ញុំ​ Tag មក​ឱ្យ​ខ្ញុំ​ ដើម្បី​ឱ្យ​ខ្ញុំ​ជួយ​រក​គ្រែ​ឱ្យ​បាន​ចូល​ទៅ​សំរាក​ព្យាបាល​ សូម​ជំរាប​ត្រង់​នេះ​ថា​ ខ្ញុំ​ជួយ​មិន​បាន​ទេ​ សូម​ទំនាក់ទំនង​ទៅ​កាន់​ផេក​ យើង​ត្រូវ​តែ​រស់​ ដោយ​ផ្ទាល់​ ព្រោះ​នៅ​ក្នុង​ផេក​មាន​ អេដមីន​ ចាំ​ឆ្លើយ​តប​ និង​ជួយ​ទំនាក់ទំនង​ឱ្យ​បាន​ ប៉ុន្តែ​អាច​នឹង​ត្រូវ​រង់​ចាំ​បន្តិច​ ព្រោះ​មាន​ករណី​ឆ្លង​ច្រើន​ខ្លាំង​ណាស់»

ខ្ញុំ​លែង​កាន់​ជា​ អេដមីន​ផេក​ ប្រហែល​ជា​១​ខែ​ហើយ​ ព្រោះ​ទៅ​មិន​រួច​ពិត​មែន​ ចិត្ត​ខ្ញុំ​មិន​រឹងមាំ​នោះ​ទេ​ ថប់​ក្នុង​ចិត្ត​ខ្លាំង​រហូត​ត្រូវ​ញ៉ាំ​ថ្នាំ​គេង​លក់​រាល់​ថ្ងៃ​ ទើប​សុំ​ឱ្យ​បង​ Diana ដក​ចេញ​ពី​អេដមីន​ផេក តែ​ស្ថិត​ក្នុង​ Line Group ដដែល​ហើយ​បាន​ឃើញ​ថា គ្រប់​គ្នា​ខិតខំ​ធ្វើ​ការ​ណាស់​ ដើម្បី​ជួយ​សម្រួល​ដល់​បងប្អូន​​ដែល​បានឆ្លង​កូវីដ​ គ្រប់​ពេលវេលា សុំ​ផ្ញើ​ជា​កម្លាំង​ចិត្ត​ដល់​អ្នក​ស្ម័គ្រ​ចិត្ត​និង​អ្នក​គ្រប់​គ្នា​ នៅ​ក្បែរ​ជា​និច្ច​៕

ប្រភព៖ Khaosod

Telegram-Troryorng
Share.