ប្រទេសប្រ៊ុយណេ ជាប់​ចំណាត់​ថ្នាក់​ក្រោម​គេ ឈ្នះមេដាយមាស ២គ្រឿងប៉ុណ្ណេះ ប្រាក់ ១គ្រឿង សំរឹទ្ធ ៦ គ្រឿង ក្រោយ​ពេល​ព្រឹត្តិ​ការណ៍​ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ត្រូវ​បាន​បិទបញ្ចប់​រួច​រាល់​កាល​ពី​រាត្រី​ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៣។

មេដាយមាស ២គ្រឿងដែលប្រទេសប្រ៊ុយណេ រកបាន​គឺជាប្រភេទកីឡា Wushu មួយប៉ុណ្ណេះ មេដាយប្រាក់ ១គ្រឿង រកបានលើប្រភេទកីឡាបញ្ចសីលា និងមេដាយសំរឹទ្ធ ៦គ្រឿង រកបានលើប្រភេទកីឡា ២កីឡាវ៉ូស៊ូ, ១បញ្ចសីលា, ២ការ៉ាតេ, ១កីឡាវាយសី)។

មេដាយមាសទាំង ២គ្រឿងដែល​ប្រ៊ុយណេឈ្នះ លើប្រភេទកីឡា Wushu រកបានដោយកីឡាករ៖

១. មេដាយមាសទី១ រកបាន​ដោយ​កីឡាករ Mohammad Adi Salihin Roslan ប្រទេសកីឡា Wushu លើវិញ្ញាសា Men’s Nanquan

២. មេដាយមាសទី២ រកបាន​ដោយ​កីឡាករ Hosea Wong Zheng Yu ប្រទេសកីឡា Wushu លើវិញ្ញាសា Men’s Taijiquan + Taijijian

សូមបញ្ជាក់ថា ប្រទេសវៀតណាម ឈរនៅលេខរៀងទី១ ឈ្នះមេដាយមាស ច្រើជាងគេ ដោយ​ម្ចាស់​ផ្ទះ​កម្ពុជា ឈរលេខរៀងទី៤ រក​បាន​មេដាយមាស ៨១គ្រឿង ប្រាក់ ៧៤គ្រឿង សំរឹទ្ធ ១២៧គ្រឿង សរុប ២៨២គ្រឿង។ ខណ:ទីម័រខាងកើត ជាប់ចំណាត់ថ្នាក់ក្រោមគេ ​ឈ្នះ​មេដាយ ៨គ្រឿង​ប៉ុណ្ណេះ ហើយ​ជា​មេដាយ​សំរឹទ្ធ ទាំង​អស់៕

Share.