នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នេះ ឥណ្ឌូនេស៊ី បាន​ធ្វើ​ពិធី​ដង្ហែរ​មេដាយ​មាស ស៊ីហ្គេម ក្រោយ​ពេល​ ក្រុម​ជម្រើសជាតិឥណ្ឌូនេស៊ី អាយុក្រោម២២ឆ្នាំ បានក្លាយជាម្ចាស់មេដាយមាស វិញ្ញាសាបាល់ទាត់បុរស នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្រោយយកឈ្នះថៃ ក្នុងលទ្ធផល ៥-២ នៅពហុកីឡដ្ឋានជាតិ កាលពីរាត្រីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៣។

៥គ្រាប់របស់ឥណ្ឌូនេស៊ី ស៊ុតបញ្ចូលទីដោយកីឡាករ Sananta នៅនាទី ២០’, ៤៥+៥’, Irfan ៩១’, Fajar ១០៧’, Beckham ១២០’ ខណ:២គ្រាប់របស់ថៃ ស៊ុតដោយកីឡាករ Anan ៦៥’, Yotsakorn ៩០+៧’។

ពិធី​ដង្ហែរ​ស្វាគមន៍ ក្រុមបាល់ទាត់​បុរស​ជម្រើសជាតិឥណ្ឌូនេស៊ី ក្រោយដណ្តើម មេដាយមាស​ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា អស់រយៈពេល ៣២ឆ្នាំ។ ពិធីដង្ហែរ​នេះ បានធ្វើដំណើរកំសាន្តក្នុង​ទីក្រុងហ្សាកាតា ដោយ​ចាប់ផ្តើមនៅម៉ោង ០៨:០០ព្រឹក ចេញ​ពីអាគារ Kemenpora និងបញ្ចប់​នៅ ពហុកីឡដ្ឋាន Gelora Bung Karno។

គួរបញ្ជាក់ថា នេះគឺជាមេដាយមាសលើកដំបូងរបស់ U-22 ឥណ្ឌូនេស៊ី វិញ្ញាសាបាល់ទាត់បុរស ក្រោយខកខានឈ្នះតាំងពីឆ្នាំ ១៩៩១ មកម្ល៉េះ ពោល​គឺត្រូវរង់​ចាំអស់​រយ:ពេល​៣២ឆ្នាំ​ទើប​បាន​សម្រេច និងជាលើកទី៣ (១៩៨៧, ១៩៩១ និង ២០២៣) ប្រចាំប្រវត្តិសាស្រ្តរបស់ពួកគេ៕

រូបភាព៖ Asean Football

Share.