​អតីត​គ្រូប​ង្រៀន​ចូល​និវត្តន៍​ លោក Matt Mauser វ័យ​ ៥១ គឺ​ជា​បុរស​ពោះ​ម៉ាយ​កូន​៣​នាក់​ បាន​ចូលរួម​ប្រកួត​នៅ​ក្នុង​កម្មវិធី​ America’s Got Talent 2021 ដោយ​ការ​បង្ហាញ​សមត្ថភាព​ច្រៀង​ចម្រៀង​ ប៉ុន្តែ​លើស​ពី​សមត្ថភាព​របស់​លោក​ លោក​បាន​នាំ​យក​រឿង​រ៉ាវ​ឈឺចាប់​មក​ចែក​រំលែក​នៅ​លើ​ឆាក​ប្រកួត​​។

លោក​ Matt Mauser បាន​រៀបរាប់​ឱ្យ​ដឹង​ថា​លោក​ បាន​បាត់​បង់​ឧត្តម​ភរិយា​ជា​ទី​ស្រលាញ់​ស្មើ​កែវ​ភ្នែក​ នៅ​ក្នុង​គ្រោះ​ថ្នាក់​​ធ្លាក់​ឧទ្ធម្ភាគចក្រ​​មួយ​​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា​ ឆ្នាំ​២០២១ ដែល​ហេតុការណ៍​នោះ​​បាន​សម្លាញ់​តារា​បាល់បោះ​ពិភពលោក​ដ៏​ល្បីល្បាញ​របស់​អាមេរិក​ Kobe Bryant និង​កូន​ស្រី ព្រោះ​តែ​ភរិយា​របស់​លោក​គឺ​ជា​គ្រូ​បង្វឹក​ក្មេង​ស្រី​ៗ​ក្ន​ុង​ក្រុម​របស់​ Kobe។

បេក្ខជន​កូន​៣ នាក់​ បាន​រៀបរាប់​​ឱ្យដ​ឹង​ដែរ​ថា​ លោក​និង​ភរិយា​បាន​ស្រលាញ់​គ្នា​ចំនួន​១៥​ ឆ្នាំ​ លោក​បាន​ពិពណ៌នា​ពី​ចំណុច​ល្អ​របស់​ភរិយា​លោក​ជា​ច្រើន​ ដែល​ក្នុង​នោះ​ចំណុច​សំខាន់​គឺ​អ្នកស្រី​តែង​តែ​គាំទ្រ​លោក​ចំពោះ​ការ​ស្រលាញ់​តន្ត្រី​ លោក​ថែម​ទាំង​និយាយ​ទៀត​ថា​ម្ដាយ​របស់​លោក​ថ្ងៃ​មួយ​បាន​ប្រាប់​លោក​ថា​ បើ​សិន​លោក​មិន​រៀប​ការ​ជាមួយ​នឹង​ប្រពន្ធ​លោក​ទេ​ លោក​គឺជា​បុរស​ដែល​ល្ងង់​ជា​ទី​បំផុត​។

បទ​ចម្រៀង​ដែល​បុរស​ពោះ​ម៉ាយ​កូន​៣​រូប​នេះ​លើក​យក​មក​បកស្រាយ​ មាន​ចំណង​ជើង​ថា​ «Against All Odds (Take a Look at me Now)» ដែល​ជា​សំនៀង​ដើម​របស់​ Phil Collins ដោយ​នៅ​រវាង​ការ​បកស្រាយ​​បទ​ចម្រៀង​របស់​លោក​ មាន​សំឡេង​ស្រែក​ហោរ​​អបអរសាទរ​លោក​បន្លឺ​ឡើង​ជា​​អន្លឺ​ៗ​។ ថ្វី​ត្បិត​តែ​នៅ​ចុង​បញ្ចប់​នៃ​បទ​ចម្រៀង​លោក Matt អួលដើម​ក​មិន​អាច​ច្រៀង​បញ្ចប់​ឃ្លា​បាន​ តែ​គណៈកម្មការ​ទាំង​៤​រូប​ និង​អ្នក​គាំទ្រ​បាន​ក្រោក​ឈរ​ឡើង​ទះ​ដៃ​អបអរសាទរ​ជូន​លោក​គ្រប់ៗ​គ្នា​។

ទីបំផុត លោក Matt Mauser ​នៅ​ក្នុង​វគ្គ​ Judge Auditions ត្រូវ​បាន​គណៈ​កម្មការទាំង​៤​ រូប​របស់​កម្មវិធី​ America’s Got Talent ផ្ដល់ «Yes» ចំនួន​៤ ឱ្យ​លោក​​ឡើង​ទៅ​កាន់​វគ្គ​ជា​បន្ត​ទៀត​។

ទស្សនា​ការ​បង្ហាញសមត្ថភាព​ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ទប់​ទឹក​ភ្នែក​មិន​ជាប់​ខាង​ក្រោម​នេះ​៖

Telegram-Troryorng
Share.