ថ្មី​ៗ​ក្ដៅ​ៗ​ ​តារា​ចម្រៀង​មាន​ទេព​កោសល្យ​ខ្ពស់​លើ​ការ​តុបតែង​ខ្លួន​បែប​ Fashion ប្លែក​ៗ គួរ​ឱ្យ​ចាប់​អារម្មណ៍​ កញ្ញា ទេព បូព្រឹក្ស ទើប​តែ​ផុស​រូប​ថត​៤​ សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម​ ជាមួយ​នឹង​ការ​តុបតែងខ្លួន​​ប្លែក​និង​គួរ​ឱ្យ​ចាប់​អារម្មណ៍​ទៀត​ហើយ​ ប៉ុន្តែ​ខនស៊ិប​លើក​នេះ​ ធ្វើ​ឱ្យ​អ្នក​គាំទ្រ​នឹក​លោក​យាយ ​អែល​ឡា (Cruella) ពី​​ភាពយន្ត​តុក្កតា​ដ៏​ល្បី​ល្បាញ​រឿង​ «​ឆ្កែ​ ១០១​ (101 DOGS)​»

តួអង្គ​យាយ អែលឡា ក្នុង​ភាពយន្ត​

រូប​ថត​ ៤​សន្លឹក ដែល​តារា​ចម្រៀង​រូប​នេះ​បាន​បង្ហោះ​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ត្រឹម​តែ​២៤​ នាទី​ប៉ុណ្ណោះ​ មាន​ចំនួន​ Shares ចំនួន​ ៥៥ មាន​ចំនួន​ Likes ២.៨K និង​ មាន​អ្នក​ចូលរួម​ Comments រហូត​ដល់​ជាង​ ១០០ ដោយ​ភាគ​ច្រើន​បាន​បង្ហាញ​នូវ​ការ​គាំទ្រ​ និង​ លើក​សរសើរ​ចំពោះ​ការ​ពូកែ​ច្នៃ​ប្រឌិត​របស់​តារា​ចម្រៀង​ស្រី​ម្ចាស់​បេះ​ដូង​ Rapper ល្បី​លោក​ G-Devith។

តួអង្គ​យាយ អែល​ឡា ក្នុង​តុក្កតា

យ៉ាង​ណា​មិញ​ម្ចាស់​ខ្លួន​ មិន​បាន​លាក់​បាំង​ឡើយ​ថា​កញ្ញា​ បាន​ Concept នេះ​ពី​ម្ចាស់​ដើម​គឺ​តួ​អង្គកាច​ចិត្ត​អាក្រក់​ដ៏​ល្បីល្បាញ​ជា​ប្រវត្តិ​សាស្ត្រ​ព្រោះ​មិនមាន​ក្មេង​ណា​ម្នាក់​ដែល​ទស្សនា​រឿង​ «ឆ្កែ១០១ (101 DOGS​» ហើយ​មិន​ស្គាល់​ «យាយអែល​ឡា» ម្ចាស់​សក់​សពាក់​កណ្ដាល​ ខ្មៅ​ពាក់​កណ្ដាល​​ ដោយ​កញ្ញា​មាន​បញ្ជាក់​នៅ​ខាង​ក្រោម​សំណេរ​របស់​កញ្ញា​ តាម​រយៈ​ការ​ Comment ថា​ គេ​កាន់​ឆ្កែ​ តែខ្ញុំ​កាន់​ឆ្មា​។​

ចង់​ដឹង​ថា​ស្ទីល​តុបតែង​ខ្លួន​ យាយ​អែល​ ដែល​តុបតែង​ច្នៃ​ប្រឌិត​ឡើង​វិញ​តាម​របៀបកញ្ញា​ ទេព បូព្រឹក្ស​ ស្រស់​ស្អាត​ ប៉ុណ្ណា​ទស្សនា​រូប​ភាព​ខាង​ក្រោ​ម​នេះ​ ៖

Telegram-Troryorng

Share.