សិល្បៈ​ជាតិ​៖ អ្នក​ជំនាញ​ដើរ​ម៉ូដ​និង​ច្នៃ​ម៉ូដ​ល្បី​ឈ្មោះ​ អូលីវ៉ា គង់​ បាន​ចេញ​មក​អំពាវនាវ​និង​ស្នើ​សុំចិត្ត​ភ្ញៀវ​ដែល​មាន​វត្តមាន​ក្នុង​កម្មវិធី​ Fashion Show របស់​ខ្លួន​នៅ​ចុង​សប្ដាហ៍​នេះ​ កុំ​ព្យាយាមថតទាំង​រូប​សន្លឹក​និង​រូប​ថត​តែ​គួរ​ផ្ចង់​ស្មារតី​ទស្សនា​ការ​សម្ដែង​វិញ។ ហេតុអ្វី​បាន​ជា​អ្នក​ច្នៃ​ម៉ូដ​រូប​នេះ​ពោល​យ៉ាង​ដូច្នេះ?

បុរសដ៏​មាន​ឥទ្ធិពល​រូប​នេះ​បាន​ចេញ​មក​សំណូម​ពរ​យ៉ាង​ទទូច​នៅ​លើ​បណ្ដាញសង្គម​របស់​ខ្លួន​ថា នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា​ខាង​មុខ​ ដែល​ជា​ថ្ងៃ​រៀបចំ​កម្មវិធី​ Fashion Show របស់​ខ្លួន​នោះ​សូម​ភ្ញៀវ​កិត្តិយស​ទាំង​អស់​ផ្ចង់​ស្មារតី​ទស្សនា​ការ​សម្ដែង​ដ៏​អស្ចារ្យ​ ព្រោះ​លោក​បាន​ដាក់​ចិត្ត​កាយ​ប្រឹងប្រែង​ច្នៃ​ឡើង​ជា​ពិសេស​ទាំង​ខ្លួន​ឈឺ​មិន​ហ៊ាន​សំរាក​ មួយ​ទៀត​ក៏​ដើម្បី​ចូលរួម​គាំទ្រ​ស្នាដៃ​កូន​ខ្មែរ​ និង​វប្បធម៌​ខ្មែរ ដែល​លោក​បាន​បញ្ចូល​ក្នុង​ការ​ច្នៃ​ម៉ូដ​របស់​ខ្លួន​។

សូមទស្សនា​វីដេអូ​ខាង​ក្រោម​ដើម្បី​​បាន​ជ្រាប​កាន់​តែ​ច្បាស់​បន្ថែម​ទៀត

Share.