គូស្នេហ៍​របស់​កញ្ញា​ Pancake បាន​រង់​ចាំ​ទទួល​កញ្ញា​ត្រលប់​ទៅ​ផ្ទះ​វិញ​​ក្រោយ​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ-១៩ ដោយ​ក្នុង​នោះ​កញ្ញា​ ម្ដាយ​ និង​ប្អូន​ស្រី​បង្កើត​អាច​ចេញ​ពី​មន្ទីរពេទ្យ​បាន​ហើយ​ ចំណែក​ប្អូន​ថ្លៃ និង​ក្មួយ​ស្រី​ត្រូវ​បន្តពិនិត្យ​តាម​ដាន​ជា​បន្ត​ទៀត​។

សូមចុច​អាន​ ថ្មី​ៗ​! គ្រួសារ​​ Pancake ចាស់ និង ​​ក្មេង​​សរុប​ ​៨នាក់​ ឆ្លង​​កូវីដ​-១៩ ​ទាំង​អស់ រួច​ខ្លួន​តែ​ម្នាក់​

ករណី​តារា​សម្ដែង​ស្រី​ Pancake និង​ ក្រុម​គ្រួសារ​ដែល​មាន​សមាជិក​៨​នាក់​បាន​ឆ្លង​ជំងឺ​កូវីដ​-១៩ កាល​ពី​ថ្ងៃ​ទី​២៨ ខែមិថុនា​ កន្លង​ទៅ​នោះ​ កញ្ញា ធ្លាប់​បាន​​បាន​ចេញ​មក​ប្រាប់​ពី​បច្ចុប្បន្ន​ភាព​របស់​ខ្លួន​ ជាមួយ​នឹង​អ្នកម្ដាយ​និង​ប្អូន​​ស្រី​ថា​ ភ័យ​ខ្លាំង​ព្រោះ​បាត់​ក្លិន​ និង​ មេរោគ​ចូល​ដល់​ក្នុង​សួត​ ព្រម​ទាំង​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ពី​គូស្នេហ៍​ទោះ​ជា​ស្ថិត​នៅ​ឆ្ងាយ​មិន​អាច​ចូល​មើល​ក្បែរៗ​ ត្រឹម​តែ​ចត​រថយន្ត​ពី​ចម្ងាយ​ក៏​បាន​បង្ហាញ​ពីក្ដី​ស្រលាញ់​​ ​និង​បារម្ភ​​រួច​ស្រេច​ហើយ​។

សូម​ចុច​អាន​ ចាក់​វ៉ាក់​សាំង​​ Sinovac គ្រប់​ពីរ​ដង​​ហើយ​ តែ​​ប្អូន​ស្រី​តារា​ល្បី​ Pancake នៅ​តែ​ឆ្លង ​Covid!​

ចុង​ក្រោយ​ ប្អូន​ថ្លៃ​របស់​ Pancake បាន​ផុស​រូប​ភាព​លើ​ IG គឺ​ជា​រូប​ភាព​ដែល​គូស្នេហ៍​របស់​ Pancake បាន​ធ្វើ​ដំណើរ​មក​ទទួល​កញ្ញា​ និង​គ្រួសារ​ដោយ​មាន​អ្នក​ម្ដាយ​ រួម​ទាំង​ប្អូន​ស្រី​ ខណៈ​ប្អូន​ថ្លៃ​និង​កូន​ស្រី​ត្រូវ​សំរាក​បន្ត​៣​ថ្ងៃ​ថែម​ទៀត ដើម្បី​តាម​ដាន​បន្ត​៕

ប្រភព៖ Khaosod

Telegram-Troryorng
Share.