សិល្បៈ​អន្តរជាតិ​៖ យោងតាម​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ Twitter របស់​ Pop Base បាន​បង្ហោះ​ឱ្យ​ដឹង​ថា​ក្រុម​ចម្រៀង​នារី​ដ៏​មា​នឥទ្ធិពល​របស់​កូរ៉េ​ខាង​ត្បូង Blackpink ​បាន​បំបែក​កំណត់ត្រា​រក​ចំណូល​ពី​ការ​ប្រគំ​តន្ត្រី​នៅ​ Mexico City ជា​ស្ថាពរ​ហើយ​។

Pop Base បាន​រៀបរាប់​ដោយ​សង្ខេប​ថា​៖ «BlACKPINK» បាន​បង្កើត​កំណត់ត្រា​ជា​ប្រវត្តិសាស្ត្រ​​ថ្មី​​ អាច​រក​ប្រាក់​ចំណូល​​ពី​ការ​ប្រគំ​តន្ត្រីខ្ពស់​បំផុត​ ដោយ​​ការ​លក់​សំបុត្រ​ ចូលទស្សនា​ខន​សឺត​របស់​ក្រុម​​នេះ​នៅ​កីឡ​ដ្ឋាន​ នា​ទីក្រុង​ Mexico City ​ក្នុង​មួយ​យប់​ៗ​ រក​ចំណូល​​បាន​​ចំនួន​ជិត​១០​លាន​ដុល្លារ​អាមេរិក​។

ក្រុម​ចម្រៀង​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស​កូរ៉េ​នេះ បាន​បន្ត​កើប​លុប​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​តាម​រយៈ​ការ​ទទូច​ចង់​ទស្សនា​ការ​សម្ដែង​ផ្ទាល់​របស់​​សមាជិក​ទាំង​៤​ ដូច​ជា​កាល​ពីពេល​ថ្មីៗ​នេះ Blackpink ទើប​តែ​ត្រលប់​មក​ប្រគំ​តន្ត្រី​តាម​សំណូម​ពរ​ហ្វេន​ (Blackpink Encore Concert in Bangkok) នាទីក្រុង​បាងកក​ ដោយ​សារ​តែ​​នៅ​តែ​មាន​​បរិមាណ​អ្នក​ចង់​ទស្សនា​ច្រើន​លើសលប់​៕

Share.