អ្នកបើកបររថយន្តកូរ៉េឃ្លប់មួយគ្រឿង ខ្វះការប្រុងប្រយ័ត្នបើកបរក្នុង ល្បឿនលឿន ជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកពីក្រោយ រថយន្តចិន MG6 ពីក្រោយ បណ្តាលឲ្យរងការខូចខាតខ្ទេចមួយចំហៀង នៅរសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ៣ មុខខ្លោងទ្វារវត្តព្រៃស្ពឺ ចំណុចភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពនៅកន្លែង បានឲ្យដឹងថា ភាគីរថយន្តចិន ម៉ាកMG6 ពណ៌ស ម្ចាស់ទើបតែទិញថ្មីៗ ។មុនកើតហេតុ រថយន្តនេះបានបើកតាមបណ្តោយផ្លូវជាតិលេខ៣ពីត្បូងទៅជើងដល់ចំណុចកើតហេតុ បង្អន់ល្បឿន ព្រោះថា ចំណុចផ្លូវយានផ្សេងឆ្លងកាត់ ស្របពេលដែលកំពុងបង្អន់ល្បឿន ស្រាប់តែភាគីរថយន្តបង្ក ម៉ាកKIA ពណ៌ស ឃ្លប់ដឹកទំនិញ បើកល្បឿនលឿន ពីត្បូងទៅជើង ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកពីក្រោយ បណ្តាលឲ្យរងខូចខាតខ្ទេចមួយចំហៀង ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅអន្តរាគមន៍ វាស់វែងរួចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅផ្នែកជំនាញ រងចាំដោះស្រាយនៅពេលក្រោយ ៕

Share.