កីឡាការិនី ខាន់ ជេសា (KHAN JESSA) ឈ្នះមេដាយមាសជើងឯកពិភពលោក នៃការព្រឹត្តិការណ៍ IBJJF World Champion 2023 ក្រោយយកឈ្នះកីឡាការិនី Thamires Aquino សញ្ជាតិប្រេស៊ីល នៅវគ្គផ្តាច់ព្រ័ត។

ព្រឹត្តិការណ៍ IBJJF World Champion 2023 គឺជាការប្រកួត​កម្រិតពិភពលោក Light Feather Weight Black Belt World Champion ដែលរៀបចំដោយ International Brazilian Jiu-Jitsu Federation (IBJFF) ធ្វើឡើងនៅលើកទឹកដីសហរ​ដ្ឋអាមេរិក ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២៣។

សូមបញ្ជាក់ផងថា ខាន់ ជេសា ជាកីឡាការិនីឆ្នើមមានដើមកំណើតខ្មែរ និង​បាន​ដណ្ដើម​បាន​មេដាយ​មាស​ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ដែល​ដណ្តើម​បាន​ឈ្នះ​មេដាយ​មាស ១គ្រឿង និងមេដាយប្រាក់ ១គ្រឿង​ ប្រភេទកីឡាជឺជីតស៊ូ៕

Share.