ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក Felix Dalmas គ្រូបង្វឹកជនជាតិអាហ្សង់ទីន នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមជម្រេីសជាតិបង់ក្លាដែស នៅពហុកីឡដ្ឋានជាតិ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ម៉ោង ៧:០០នាទីយប់។

សម្រាប់៥ប្រកួតចុងក្រោយគោព្រៃកម្ពុជា មិនដែលឈ្នះបង់ក្លាដែស ពោលគឺស្មើ១ និងចាញ់៤លើក៖
– ថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៦ បង់ក្លាដែស ២-១ កម្ពុជា ពាន AFC Challenge Cup
– ថ្ងៃទី២២ ខែសីហា ឆ្នាំ២០០៧ បង់ក្លាដែស ១-១ កម្ពុជា ពាន Nehru Cup
– ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០០៩ បង់ក្លាដែស ១-០ កម្ពុជា ការប្រកួតមិត្តភាពអន្តរជាតិ
 ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ កម្ពុជា ០-១ បង់ក្លាដែស ការប្រកួតមិត្តភាពអន្តរជាតិ
– ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជា ០-១ បង់ក្លាដែស ការប្រកួតមិត្តភាពអន្តរជាតិ។

តើកីឡាករកម្ពុជារូបណា ធ្លាប់ទាត់ចូលទីបង់ក្លាដែស ក្នុងចំណោម៥ប្រកួតចុងក្រោយ?
– ថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៦ បង់ក្លាដែស ២-១ កម្ពុជា ពាន AFC Challenge Cup (ស៊ុតបញ្ចូលទីដោយកីឡាករ ចាន់ រិទ្ធី)។

កីឡាករ ចាន់ រិទ្ធី គឺជាអតីតកីឡាករទ័ព, ភ្នំពេញក្រោន, Nakhon Pathom, Surin FC, ចំការកៅស៊ូបឹងកេត និងចុងក្រោយអង្គរថាយហ្គឺរ មុនចូលនិវត្តន៍ពីបាល់ទាត់នៅឆ្នាំ ២០១៧ ខណ:បច្ចុប្បន្នខ្សែបម្រើខាងលើមានវ័យ៣៩ឆ្នាំ។

– ថ្ងៃទី២២ ខែសីហា ឆ្នាំ២០០៧ បង់ក្លាដែស ១-១ កម្ពុជា ពាន Nehru Cup (ស៊ុតបញ្ចូលទីដោយកីឡាករ សំ មីនា)។

កីឡាករ សំ មីនា អតីតកីឡាករ Phnom Penh Empire, ខេមរា កីឡា និងចុងក្រោយវិលត្រលប់មកភ្នំពេញក្រោនវិញ មុនចូលនិវត្តន៍ពីបាល់ទាត់នៅឆ្នាំ ២០១៣ ខណ:បច្ចុប្បន្នខ្សែបម្រើប្រយុទ្ធខាងលើមានវ័យ៣៧ឆ្នាំ។

ដោយឡែកអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺខ្សែបម្រើ គួច សុកុម្ភ: ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជា តាំងពីឆ្នាំ ២០០៦ ក្រោមការដឹកនាំរបស់លោក Jo Yong Chol ជនជាតិកូរ៉េខាងជើង រហូតដល់ឆ្នាំ ២០២៣ ក្រោមការដឹកនាំរបស់លោក Felix Dalmas ជនជាតិអាហ្សង់ទីន ដោយបង្ហាញខ្លួនសរុប ៦៥ប្រកួត ស៊ុតបាន៧គ្រាប់ ពេលជួប កោះហ្គាំ, មីយ៉ាន់ម៉ា, កៀហ្ស៊ីស៊ីស្ថាន, ឡាវ និងប៉ាគីស្ថាន៕

រូបពីលោក៖ Andy Brouwer


Share.