ភ្នំពេញ ៖ ស្ត្រីម្នាក់ខណៈដែលកំពុងជិះម៉ូតូទៅធ្វើការ ត្រូវបានជនសង្ស័យឆក់យកកាបូបស្ពាយទៅបាត់ ដួលរងរបួសបាក់ដៃឆ្វេង កាលពីវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី ចំណុចលើស្ពានផ្សារដីហុយ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះមាន ឈ្មោះ អ៊ុក ស្រីស្រស់ អាយុ២៧ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ សម្ភារៈបាតបង់ក្នុងកាបូប លុយចំនួន៥០ដុល្លា ទូរស័ព្ទដៃ I phone 11 pro មួយគ្រឿង និងឯកសារមួយចំនួនទៀត ។

តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ គាត់ជិះម៉ូតូម៉ាក ឃ្លីក ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HK-4582 ធ្វើដំណើរទៅធ្វើការ តាមផ្លូវសហព័ន្ធរុស្សី ពីកើតទៅលិច ឆ្លងកាត់លើស្ពានផ្សារដីហុយ ដល់ចំណុចទន្ទឹមនឹងសាលា១០០ខ្នង ស្រាប់តែលេចមុខជនសង្ស័យគ្នា២នាក់ ជិះម៉ូតូមួយគ្រឿង ឆក់យកកាបូបស្ពាយទៅបាត់ ដួលច្រងាប់ច្រងិល លើស្ពាន ម្នាក់ឯង ។

ក្រោយកើតហេតុ ជរងគ្រោះត្រូវបានរថយន្តគ្លីនិកឯកជនផ្សាដេប៉ូដឹកយកទៅ ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ទឹកថ្លា និងរងចាំទទួលបណ្តឹងពីជនរងគ្រោះជាក្រោយ ៕

Share.