កម្ពុជា នឹង​បញ្ជូន​ប្រតិភូ-កីឡាករ ចំនួន ១៩រូប ដើម្បី​ចូល​រួម​ប្រកួត​កីឡា​សាកល​វិទ្យាល័យ​រដូវ​ក្ដៅ​ពិភពលោក​លើកទី៣១ នៅទីក្រុង Chengdu សាធារណរដ្ឋប្រជាមានិតចិន នៅអំឡុងចុងខែកក្កដា ដល់​ដើមខែសីហា ឆ្នាំ២០២៣ ខាងមុខ​នេះ។

ចំណារឯកភាពរបស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ បុគ្គលិកអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា និងគ្រូបង្វឹក កីឡាករ កីឡាការិនី ត្រូវបានអនុញ្ញាតឱ្យទៅចូលរួមប្រកួតកីឡាសាកលវិទ្យាល័យ រដូវក្តៅពិភពលោកលើកទី៣១ មាន​ដូច​ខាងក្រោម៖

១. ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ នៃក្រសួង អយក ប្រធានប្រតិភូ
២. ឯកឧត្ដម ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួង អយក នាយបេសកកម្ម
៣. លោក បឹង គឹមតោ ប្រធាននា.អកសន នាយរងបេសកកម្ម
៤. លោក ឈឹម សំបឿន ប្រធានការិ.ផែនការ នា.អកសន ទទួលបន្ទុកហិរញ្ញវត្ថុ
៥. លោក ចាប រតនា អនុការិ.អន្តរជាតិ នា.រពកឡ ទទួលបន្ទុករដ្ឋបាល
៦. លោក ឆយ យ៉ុងសុក គ្រូបង្វឹកតេក្វាន់ដូ WT
៧. លោក សំ យូដេត កីឡាករតេក្វាន់ដូ WT
៨. លោក វ៉ា មិថុនា កីឡាករតេក្វាន់ដូ WT
៩. កញ្ញ ឈឿង អាលីហ្សា កីឡាការិនីតេក្វាន់ដូ WT
១០. កញ្ញា គ្រី លីដែន កីឡាការិនីតេក្វាន់ដូ WT
១១. លោក សុខ អាង គ្រូបង្វឹកកីឡាគុនដាវ
១២. លោក សារឿន ស័កនុ កីឡាករគុនដាវ
១៣. លោក ថុង តាំងជីន កីឡាករគុនដាវ
១៤. លោក រ៉ា ណាថាន់ កីឡាករគុនដាវ
១៥. លោក ភន ឈាងហ័ង កីឡាករគុនដាវ
១៦. លោក ខៀវ សំណាង គ្រូបង្វឹកកីឡាអត្តពលកម្ម
១៧. លោក យ៉ាតពិទូ ចាន់ទិវា កីឡាករអត្តពលកម្ម
១៨. លោក យ៉ាន ចាន់ កីឡាករអត្តពលកម្ម
១៩. កញ្ញា នាង ម៉ូនីកា កីឡាការិនីអត្តពលកម្ម

គួរបញ្ជាក់ថា សហព័ន្ធកីឡាសាកលវិទ្យាល័យអន្តរជាតិ សហព័ន្ធកីឡាសាកលវិទ្យាល័យសាធា​រណរដ្ឋ​ប្រជាមា​និត​ចិន និងគណៈកម្ម​ការ​រៀបចំ​ការ​ប្រកួត​កីឡា​សាកល​វិទ្យាល័យ​រដូវ​ក្ដៅ​ពិភព​លោក​លើកទី៣១ នៅទីក្រុង Chengdu សាធារណរដ្ឋប្រជាមានិតចិន ដែល​នឹង​ប្រព្រឹត្តទៅពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣៕

Share.