យោងតាមរបាយការណ៍បង្ហាញថា ពេលនេះស៊ីតុណ្ហភាពនៅសហរដ្ឋអាមេរិកកាន់តែឡើងកម្ដៅហើយ និងប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាជនជាច្រើននាក់ផងដែរ។

ជាក់ស្ដែងមានមនុស្សដែលរស់នៅរដ្ឋអូរ៉េហ្គន បានបាត់បង់ជីវិតដោយសារតែរលកកម្ដៅនេះហើយ ដែលភាគច្រើនពួកគេរស់នៅដោយគ្មានម៉ាស៊ីនត្រជាក់ ឬ កង្ហារឡើយ។ 

អាជ្ញាធរនៅរដ្ឋអូរ៉េហ្គនបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសាររលកកម្ដៅក្នុងរដ្ឋនេះបានកើនឡើងដល់ជាង ​១០០នាក់ ក្នុងនោះ ៧១នាក់ត្រូវបានរាយការណ៍ចេញពីតំបន់ Multnomah County​ ជាតំបន់ដែលមានមនុស្សចាស់រស់នៅច្រើនបំផុតក្នុងទីក្រុងផតលែន (Portland) ។

នេះគឺជាបម្រែបម្រួលអាកាសអាធាតុដ៏អាក្រក់បំផុតមិនធ្លាប់មានកាលពីមុនមក ហើយស៊ីតុណ្ហភាពនេះបានកើនឡើងដល់កម្រិតក្ដៅខ្លាំងបំផុត ៤៧អង្សាសេ ក្នុងរយៈពេល ៣ថ្ងៃជាប់ៗគ្នា ។

ជាមួយគ្នាអាជ្ញាធរនៅរដ្ឋនេះនឹងរៀបចំដោះស្រាយស្ថានការណ៍ដ៏បន្ទាន់នេះអោយបានប្រសើរ និងល្អបំផុត ស្របពេលដែលសហរដ្ឋអាមេរិកកំពុងតែព្យាយាមទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩រួមទាំងមេរោគបន្លែងថ្មីផងដែរ៕

ប្រែសម្រួលដោយ៖ ជុំ ពេជ្រវណ្ណារ៉ា

Share.