ក្រសួងទេសចរណ៍បានប្រកាសបង្រៀនភាសាចិនតាមអនឡាញដោយឥតគិតថ្លៃដែលនឹងចាប់ផ្ដើមពីថ្ងៃទី៣០ខែមិថុនាតទៅ។ 

នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ចុះកាលបរិច្ឆេទថ្ងៃទី១៩មិថុនាបានរៀបរាប់ថាវគ្គបណ្ដុះបណ្ដាលភាសាចិនកម្រិតដំបូងដោយឥតគិតថ្លៃនឹងធ្វើឡើងតាមប្រព័ន្ធអនឡាញ។

នៅក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថាវគ្គបណ្ដុះបណ្ដាលនេះដើម្បីចូលរួមជំរុញនិងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍។

ក្រសួងទេសចរណ៍បានលើកទឹកចិត្តដល់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍បដិសណ្ឋារកិច្ចនិងការធ្វើដំណើរប្រតិបត្តិករទេសចរណ៍សហព័ន្ធទេសចរណ៍កម្ពុជាសមាគមឧស្សាហកម្មទេសចរណ៍យុវជនសិស្សនិស្សិតនិងសាធារណជនទាំងអស់ចូលរៀនវគ្គបណ្ដុះបណ្ដាលមួយនេះ។ 

វគ្គបណ្តុះបណ្តាលភាសាចិន នឹងចាប់ផ្តើមសិក្សាពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ តទៅ (រៀនរៀងរាល់ថ្ងៃអង្គារ៍ និងថ្ងៃព្រហស្បតិ៍)។ ដូច្នេះសម្រាប់យុវជន សិស្ស និស្សិត និងសារធារណៈជនចង់សិក្សាអាចធ្វើការចុះឈ្មោះសិក្សា និងវាយតម្លៃសមត្ថភាពដែលពាក់ព័ន្ធជំនាញខាងលើតាមរយៈអាស័យដ្ឋានគេហទំព័រ https://www.tptd.org ឬអាចចុះឈ្មោះតាមរយៈ QR Code ខាងក្រោមបាន។

Share.