សិល្បៈ​ជាតិ​៖ តារា​ចម្រៀង​ អ៊ីវ៉ា ​ប្រចាំ​ផលិតកម្ម​សាន់ដេ ​បាន​ចេញ​មក​បង្ហោះ​សារ​ទាំងយប់​ បង្ហាញ​អារម្មណ៍​ខឹង​សម្បារ​ និង​ឆេះ​ឆួល​ ព្រោះ​តែ​មាន​អ្នក​លើក​ឡើង​​រឿង​កញ្ញា​ខុស​​ពី​ការ​ពិត​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​​ដល់​កិត្តិយស​កេរ្តិ៍​ឈ្មោះ​ និង​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​កញ្ញា​​ជា​ខ្លាំង​។

សូមអាន៖ ស៊យធំ! តារាចម្រៀង​ អ៊ីវ៉ា ​ត្រូវ​គេ​ចូល​មក​​ជេរ​​ មិន​អស់​ចិត្ត​ ​ថែម​​តេមក​គំរាម​សម្លា,ប់​​ទៀត​​
សូមអាន​៖ មាន​​វិបត្តិ​​អ្វី ទើប​តារា​ចម្រៀង ​អ៊ីវ៉ា​ ផុស​រូប​យំ​និង​​រៀប​រាប់​​ទុក្ខ​ថា​ខ្លួន​មិនមែន​ជា​មនុស្ស​យន្ត?​

កាល​ពី​រាត្រី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២៣ ​កញ្ញា​អ៊ីវ៉ា​ តារា​ចម្រៀង​ដែល​អ្នក​គាំទ្រ​ ក៏​ដូច​ជា​សាធារណជន​ចាត់​ទុក​ថា​ជា​អ្នក​ចម្រៀង​ដែល​មាន​ចរិត​សុភាព​រម្យទម​កម្រ​ នឹង​​មិន​ដែល​បង្ក​បញ្ហា​នាំ​ឱ្យ​អំពល់​ចិត្ត​ដល់​​អ្នក​គាំទ្រ​ បាន​បញ្ចេញ​សារ​អម​ជាមួយ​នឹង​រូប​ភាព​ Comment ​របស់​បុគ្គល​មួយ​រូប​ដែល​បាន​លើក​ឡើង​ថា​ «​ចុម​អាយដល​ មុខ​ចាស់​ម៉្លេះ​​ឥឡូវ​ ​ចាញ់​កូន​មែន​​» ដោយ​ការ​លើក​ឡើង​នេះ​ត្រូវ​បាន​សាមី​ខ្លួន​ចាត់​ទុក​ថា​ជា​ការ​ប្រមាថ​ ច្រណែន​ ឈ្នានីស​ និង​និន្ទា​ចំពោះ​ខ្លួន​។ កញ្ញា ​អ៊ីវ៉ា ថែម​ទាំង​​ចង់​ឱ្យ​អ្នក​ដែល​ប្រើ​សម្ដី​ប្រមាថ​ចំពោះ​ខ្លួន​ សុំ​ទោស​ខ្លួន​ថែម​ទៀត​ផង​។ កញ្ញា​ អ៊ីវ៉ា បាន​លើក​ឡើង​ថា​៖ «ខ្ញុំ​ចាស់​ហើយ​ មិន​ដណ្ដើម​បង​ក្មេង​ទេ​ តែ​តាម​ខ្ញុំ​ដឹង​បង​និង​ហើយ​អ្នក​ចាញ់​កូន​ហ៎​ មិន​​ចូល​ចិត្ត​អូស​រំលង​ណា​ ព្រោះ​ឃើញ​មាន​តែ​បង​ទេ​ដែល​តាង៉ែន​ម្នាក់​នោះ​ ហើយ​ cmt នេះ​វា​បង្ហាញ​ថា​បង​ជា​មនុស្ស​អាក្រក់​ឈ្នានីស​ច្រណែន​និន្ទា​គេ​ សុំ​ទោស​ខ្ញុំ​អត់​ចេះ​ជេរ​ទេ​ ​»

​​​ក្រោយ​ម្ចាស់​ «បង​ពី​មុន​ឆ្កួត​បាត់​ហើយ​» ចេញ​មក​ទម្លាយ​សាច់​រឿង​ហួស​ចិត្ត​បែប​នេះ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​ អ្នក​គាំទ្រ​កញ្ញា​បាន​ចូល​មក​លើក​ទឹក​ចិត្ត​និង​ផ្ដល់​កម្លាំង​ចិត្ត​ដល់​តារា​ចម្រៀង​នេះ​ជា​ច្រើន​ មាន​​ដូច​ជា​៖ «យ៉ាប់​ណាស់​ឃើញ​គេ​ល្អ​មិន​បាន​មនុស្ស​យើង​» «​មនុស្ស​ក្រៅ​ភព​តើ​អ្ហី? មិន​និយាយ​ភាសា​អ៊ីចឹង​បាន​»
«ចេញ​មក​លើស​ ខុស​គេ​ខុស​ឯង​ តែ​មិន​បាច់​តតាំង​និង​មនុស្ស​ឥត​ប្រយោជន៍​​នឹង​ទេ​ ឱ្យ​គាត់​ឆ្កួត​តែ​គាត់​ទៅ​
«You are beautiful since birth» «តាំង​តែ​ចេះ​ស្ដាប់​បទ​ចម្រៀង​មក​តារា​ចម្រៀង​ស្រី​ ខ្ញុំ​សូម​សរសើរ​កញ្ញា​អ៊ីវ៉ា​ មិនដែល​មាន​រឿង​អាស្រូវ​ ហើយ​តស៊ូ​ដោយ​រក​លុយ​ដោយ​ខ្លួន​ឯង​ពិត​ៗ​ ហើយ​រឹងមាំ​ណាស់​មិន​ដែល​ឃើញ​គាត់​សម្រាក​សោះ​ សូម​សរសើរ​អស់​ពី​ចិត្ត​» «ពាក្យ​សម្ដី​ថោកទាប​អ៊ីចឹង​ ក៏​វា​ខមមិន​ចេញ​មក​ដែរ​» «ភ្នែក​អ្នក​ខមមិន​អន់​ គួរ​តែ​កាត់​វែនតា​» «មើល​មុខ​ដឹង​ដល់​មារយាទ​ បងស្រី​កុំ​ទៅ​ឈឺ​ក្បាល​ជាមួយ​អី​» «ខ្ញុំ​មើល​ឃើញ​ក្មេង​ហើយ​ស្អាត​ជាង​មុន​ទៀត​» «ខ្ញុំ​យល់​​ថា​កូន​ខ្មែរ​ឥឡូវ​ចង់​ល្បី​ផ្លូវ​កាត់​ដោយ​គេ​ជេរ​ច្រើន​ណាស់​»។

Share.