តារា​​ចម្រៀង​​ចេញ​បទ​ចម្រៀង​មក​លើក​ណា​ក៏​ផ្ទុះ​ខ្លាំង​ប្រៀប​ដូច​កាំ​ជ្រួច​​ ​បាន​ទិញ​ផ្ទះ​ថ្មី​មាន​បន្ទប់​គេង​៤ បន្ទប់​ទឹក​៤ នៅ​ Beverly Hills ដែល​​ធ្លាប់​ជា​កម្មសិទ្ធ​ិ​របស់​ Nicole Richie និង​ Joel Madden ​ហើយ​ក្រោយ​មក​បាន​ជួសជុល​កែកុន​ឡើង​វិញ​ដោយ​ទុក​បន្ទប់​គេង​​នៅ​ដដែល​ តែ​សង់​បន្ថែម​បន្ទប់​ទឹក​ពីរ​បន្ថែម​ទៀត​នៅ​ក្នុង​ផ្ទះ​ ដោយ​បច្ចុប្បន្ន​​ Adele បាន​រស់​នៅ​ជាមួយ​នឹង​កូន​ប្រុស​វ័យ​៨​ឆ្នាំ​របស់​ខ្លួន​គឺ​កុមារា​ Agelo ។

មិន​តែ​ប៉ុណ្ណោះ​ផ្ទះ​ដែល​ Adele គ្រប់គ្រង​ជា​កម្មសិទ្ធិ​ភាគ​ច្រើន​ស្ថិត​នៅ​ទល់​មុខ​នឹង​​ផ្លូវ​នៃ​ផ្ទះ​អតីត​ស្វាមី​របស់​ខ្លួន​ លោក​ Simon Konecki ព្រោះ​តែ​បែបនេះ​ធ្វើ​ឱ្យ​លោក​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទៅ​មក​រក​កូន​ប្រុស​របស់​អ្នក​ទាំងពីរ​។​

Adele និង​កូនប្រុស​ក្នុង​ហាងលក់​របស់​លេង​ក្មេង​នា​ប្រទេស​អេស្ប៉ាញ

​អចលនទ្រព្យ​ចុង​ក្រោយ​របស់​​តារា​វ័យ​៣៣​ឆ្នាំ​រូប​នេះ​មាន​អាង​ហែល​ទឹក​ និង តារាង​លេង​បាល់បោះ​ ជា​ពិសេស​ស្ថិត​ក្នុង​ផ្លូវមេ​ ដែល​ជា​តំបន់​រស់​នៅ​របស់ Jennifer Lawrence, Zoe Saldana, Penelope និង Javier Bardem កាន់​តែ​ពិសេស​នោះ​ផ្ទះ​ថ្មី​របស់​ Adele មាន​ប៉ុស្តិ៍​យាម​ដែល​ការពារ​សុវត្ថិភាពចំពោះ​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​ផង​ដែរ​។

តាម​ដំណឹង​លេចឮ​បាន​ឱ្យ​ដឹង​ថា​ Adele ត្រៀម​នឹង​ចេញ​អាល់ប៊ុម​ច្រៀម​ថ្មី​ បន្ទាប់​ពី​អាល់​អាល់ប៊ុម​ 25 កាល​ពី​ឆ្នាំ​ ២០១៥ ហើយ​​បទ​ចម្រៀង​ក្នុង​អាល់​ប៊ុម​ដូច​ជានឹង​និយាយ​រៀបរាប់​ពី​ការ​បរាជ័យ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ផង​ដែរ​។

Adele និង​ស្វាមី​ មុន​ពេល​លែងលះ

ប្រភពជិត​ស្និទ្ធិ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ «Adele រវល់​ផ្ដោត​លើ​ការងារ​របស់​ខ្លួន​ ដោយ​កាល​ពី​ឆ្នាំ​មុន​តារា​ស្រី​រូប​នេះ​បាន​ចំណាយ​ពេល​រាប់​ខែ​នៅ​ក្នុង​បន្ទប់​ថត​សំឡេង​ដើម្បី​ត្រៀម​អាល់ប៊ុម​ថ្មី​របស់​ខ្លួន​» ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ «អាល់​ប៊ុម​ថ្មី​នេះ​នឹង​បញ្ចេញ​លក់​នៅ​ពេល​ឆាប់​ៗ​នេះ​ ហើយ​ Adele ពិត​ជា​រំភើប​និង​ចង់​ចែក​រំលែក​ដំណឹង​នេះ​ឱ្យ​មនុស្ស​ទូទាំង​ពិភព​លោក​ប​ាន​ឮ​។ គ្រប់​គ្នា​នឹង​បាន​ស្ដាប់​ឮ​រឿង​រ៉ាវ​ស្ដី​ពី​​ការ​លែងលះ​និង​បញ្ហា​ដែល​តារា​រូប​នេះ​បាន​ឆ្ល​ងកាត់​។»

ប្រភព៖ Adele spends $14m on new house on same street as her 2 other homes, Entertainment News – AsiaOne

Telegram-Troryorng
Share.