ភ្នំពេញ÷កម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនរគបាលខណ្ឌមានជ័យ បានប្រដេញឃាត់ជនសង្ស័យពីរនាក់ ក្រោយជិះម៉ូតូមួយគ្រឿង ធ្វើសម្មកភាពឆក់ទូរសព្ទ័ ពីបុសរម្នាក់បានសម្រេច តាំងពីទឹកដីខណ្ឌបឹងកេងកង រហូតដល់ទឹកដីខណ្ឌមានជ័យ ទើបឃាត់បានម្នាក់ភ្លាមៗ។

ហឹតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០:៣០នាទីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពពីសមត្ថកិច្ច ដែលបានចូលរួមប្រតិបត្តិការខាងលើបានអោយដឹងថា កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ កំរិតស្រាលនៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ កំពុងជិល្បាតក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ក៏ប្រទះឃើញជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពណ៍ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ 1Y-1073 ធ្វើសកម្មភាពឆក់ទូរសព្ទ័ម៉ាក អាយហ្វូនមួយគ្រឿង ពីបុរសម្នាក់ដែលកំពុងដើរតាមបណ្ដោយផ្លូវ៣១០ ក្នុងទឹកដីខណ្ឌបឹងកេងកង ក៏ប្រដេញរហូតដល់ទឹកដីខណ្ឌមានជ័យ ទើបជនសង្ស័យទាំងពីរផ្ដួលម៉ូតូចោលហើយរត់ តែត្រូវសមត្ថកិច្ចឃាត់បានម្នាក់ ឯម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពីឃាត់ខ្លួនបានសមត្ថកិច្ចបាននាំជនសង្ស័យរួមទាំងម៉ូតូ យកទៅកាន់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលក្រុង ដើម្បីសាកសួរនឹងកសាងសំណំរឿង បញ្ជូនទៅកាន់តុលាកាចាត់ការតាមនិតិវិធី៕

អត្ថបទ៖ ត្រយងតូច

Share.