សិល្បៈជាតិ៖ បន្ទាប់​ពី​ធ្លាយ​រូបភាព​ផ្អែមល្ហែម​របស់​តារា​ចម្រៀង​ វណ្ណដា​ ពេញ​បណ្ដាញ​សង្គមហ្វេសប៊ុក​ហើយ​នោះ ​ថ្ងៃ​ម្សិលមិញ​នេះ​ ក៏​មាន​ការ​បែកធ្លាយ​រូបភាព​មួយ​ចំនួន​ទៀតដែល​ហ្វេន​ផ្អើល​ថា​ ​​តារា​​ចម្រៀង​ ​ថេណា ​និង​ស្រីស្អាតម្នាក់​មាន​តម្រុយ​ទំនាក់ទំនងគ្នាបែប Private ។​ តើ​រឿង​នេះ​យ៉ាង​ណា​វិញ​?​

ហ្វេន​បាន​ដាក់​ការ​សង្ស័យ​លើ​តារាចម្រៀង​ ថេណា​ ថា​ ទំនង​ជា​មាន​ទំនាក់​ទំនង​ជាមួយ​នារី​ម្នាក់​ ខណៈ​ដែល​ក្នុង​ Story​ របស់​ពួក​គេ​ទាំង​ពីរ​នៅ​លើ​ IG​ បាន​បង្ហាញ​ពី​តម្រុយ​ដំណើរ​កម្សាន្ត​នៅ​តំបន់​ធ​ម្មជាតិ​ព្រៃ​ភ្នំ​ កង្ហារធំ​ ខោយ៉ាយថៀង​ ខឿនឡាំតៈខង​ (เขายายเที่ยง,เขื่อนลำตะคอง) ខេត្ត​ Nakhon​ Ratchasima​ ប្រទេស​ថៃ​។​

ស្រី​ស្អាត​នោះ​មាន​ឈ្មោះ​នៅ​លើ​ហ្វេសប៊ុក​ថា​ Sangg ​Suthylakk​ និង​មាន​ឈ្មោះ​ IG​ ៖ dpw.​thiilakk ​ដែល​មាន​ចំនួន​អ្នក​ Follow​ ត្រឹមតែ ​4,075​ ប៉ុណ្ណោះ​។​

យ៉ាងណាមិញ​ គេ​នៅ​មិន​ទាន់​ច្បាស់​ទេ​ថា​ ស្រីស្អាត​ដែល​ហ្វេន​សង្ស័យ​​ជា​ម្ចាស់បេះដូង​របស់​លោក​ ថេណា​​ នោះ ​គ្រាន់​តែ​ជា​តួស្រី​ទៅ​ថត​បទចម្រៀង​នៅ​ប្រទេសថៃ​ជាមួយ​គ្នា​ ឬ​ក៏​មាន​ទំនាក់ទំនង​ស្នេហា​ពិត​ប្រាកដ​។ ដើម្បី​ស្រាយ​ចម្ងល់​ហ្វេន​ក្នុង​រឿង​នេះ​ យើង​​មាន​តែរង់ចាំ​តាមដានបន្តពីការបកស្រាយ​ចេញ​ពី​ភាគី​ម្ខាង​ៗ ​គឺលោក​ ថេណា ​និង​ស្រីស្អាត​ Suthylakk​ តែប៉ុណ្ណោះ​៕​

Share.