ភ្នំពេញ ៖ គ្រូគណិតវិទ្យាម្នាក់ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោយពីទទួលបណ្តឹងពីឪពុកម្តាយសិស្ស បន្ទាប់ពីលួងលួងសិស្សស្រីរបស់ខ្លួនអាយុ១៥ឆ្នាំ ទៅរួមភេទនៅផ្ទះសំណាក់ បានសម្រេចម្តង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣កន្លងមក នៅផ្ទះសំណាក់ សំណាងណាស់ ស្ថិតនៅក្នុងភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យឈ្មោះ អ៊ុ វុទ្ធី ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន ផ្នែកគណិតវិទ្យា នៅអនុវិទ្យាល័យ បែកចាន ស្រុកអង្គស្នួល រស់នៅ ភូមិត្រពាំងក្រសាំង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

យោងតាមបណ្តឹង ជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីល្បួង កូនសិស្សស្រី អាយុ១៥ឆ្នាំម្នាក់ ចូលផ្ទះសំណាក់ “សំណាងណាស់ ” រួមភេទបានម្តង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោយមកក៏បែកធ្លាយរឿង ដោយសារក្មេងស្រីប្លែកទឹកមុខ ឪពុកម្តាយជជីកសាកសួរ បែកធ្លាយរឿង ប្តឹងសមត្ថកិច្ចចាប់ខ្លួនតែម្តង ។

ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជា បានស្រឡាញ់ ជនរងគ្រោះ និងបបួលចូលផ្ទះសំណាក់ និងបានធ្វើសកម្មភាព រួមភេទ ជាមួយជនរងគ្រោះបានសម្រេច ចំនួនមួយលើកពិតមែន កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ កន្លងមកនៅផ្ទះសំណាក់ ។

ជនសង្ស័យត្រូវបានឃាត់ខ្លួន សាកសួរនៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់ការតាមនីតិវិធី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.