ពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញអាចយកសពអ្នកបាត់បង់ជីវិតដោយសារកូវីដ១៩ទៅបូជា នៅតាមវត្តចំនួន៤ដែលអាជ្ញាធរបានរៀបចំ សម្រាប់បូជាសពអ្នកកើតជំងឺកូវីដ-១៩។ ក្រុមគ្រួសារសពអាចទៅទទួលយកសពអ្នកស្លាប់បន្ទាប់ពីក្រុមគ្រូពេទ្យបានវេចខ្ចប់រួចត្រឹមត្រូវតែប៉ុណ្ណោះ។

នេះបើតាមសេចក្ដីជូនដំណឹងរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ។

វត្តចំនួន៤ ដែលត្រូវបានកំណត់យកសម្រាប់បូជាសពអ្នកកើតជំងឺកូវីដ១៩ រួមមាន៖

១. វត្តអង្គតាមិញ ស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ
២. វត្តគោកបញ្ជាន់ ស្ថិតនៅផ្លូវវែងស្រេង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ
៣. វត្តជន្លង់ម្លូ ស្ថិតនៅភូមិព្រៃងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល
៤. វត្តក្រាំងធ្នង់ ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

យ៉ាងណាក៏មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបញ្ជាក់ ក្រុមគ្រួសារសាច់ញាត់របស់សពអ្នកកើតជំងឺកូវីដ១៩ ត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងពិធីបុណ្យសពបានត្រឹមតែ១០នាក់ប៉ុណ្ណោះ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល៕

Share.