សិល្បៈជាតិៈ​ ភាពយន្ត​ «KTV​: ​KILLING​ TIME​ VIOLENTLY​»  គឺជា​ប្រភេទ​រឿង​បែប​វាយ​ប្រហារ​ លាយ​នឹង​ឈុត​ឆាក​កំប្លែង​ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ភ័យ​ប្រហោង​ពោះ​ផង​ និង​ផ្ទុះ​សំណើច​ពេញ​រោង​កុន​ផង​។​ ភាពយន្ត​នេះ​ត្រូវ​បាន​ដឹកនាំ​រឿង​ដោយ​ Jimmy​ Henderson​ ពី​អ្នក​ដឹកនាំ​រឿង​ល្បី​ «​Jailbreak​» កាល​ពី​ឆ្នាំ​ ២០១៧​។​

ភាពយន្ត​ប្រភេទ​ Action​  មួយ​នេះ​បាន​ប្រកាស​បញ្ចាំង​ជា​ផ្លូវការ​ហើយ​នៅ​រាត្រី​ថ្ងៃ​ទី​ ២៣​ ខែ​មិថុនា​ ឆ្នាំ ​២០២៣​ ដោយ​មាន​សម្ដែង​ដោយ​កំពូល​តារា​សម្តែង​ដ៏​មាន​ទេពកោសល្យ​ផ្នែក​ គុន​ល្បុក្កតោ​ដូចជា ​លោក​ អ៊ួ តារា​, កញ្ញា​ សម​ ថារ័ត្ន ​, លោក​ រស់​ មុន្នី ​លោក​ តារា ​នាយ​ពែកមី​ Dj-ស្ដី​ កញ្ញា​ Hinano ​Kurosaki ​ជា​ Influencer​មក​ពី​ប្រទេស​ជប៉ុន ​ និង​តារា​សម្ដែង​ប្រុស​ស្រី​ជា​ច្រើន​ដួង​ទៀត​។​

យ៉ាង​ការ​ចូល​រួម​សម្ដែង​ភាពយន្ត​ថ្មី​សន្លាង​នេះ​ កញ្ញា​ សំ ​ថារ័ត្ន​ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​ ភាពយន្ត​នេះ​បានផ្លាស់ប្ដូរអត្តចរិត​ការសម្ដែង​របស់កញ្ញា​ពី​មុនមក​ ដោយកញ្ញាសម្ដែង​ជា​តួ​អ្នកជូនសំអាត​ ក៏ប៉ុន្តែការ​សម្ដែង​របស់កញ្ញា​នៅតែ​បង្ហាញ​ពី​ក្បាច់​គុន​វាយតប់​ដូចគ្នា​។

ក្នុង​នោះ​ដែរ​ នាយ​ពែកមី ​ក៏​បាន​ចូលរួម​សម្ដែង​ក្នុង​រឿង​នេះ​ ហើយ​បាន​ប្រាប់​ទៅ​អ្នក​គាំទ្រ​ថា នេះ​ជា​លើកដំបូង​ដែលលោក​បានចូលរួមការងារ​សម្ដែង​ជាមួយអ្នកដឹកនាំរឿងល្បី​គឺលោក​ ​Jimmy​ Henderson​ ។ លោកបានសម្ដែងជាតួរងការ​ឈឺសាច់​បន្តិច​ពី​ក្រុម​អ្នកលេង​នៅ KTV។ ហើយភាព​យន្ត​នេះ​លោករំពឹងថា​ អ្នកគាំទ្រ​នឹងជក់ចិត្ត​ពេលបានទស្សនាហើយ​។

ដោយ​ឡែក ​កញ្ញា ​Hinano ​Kurosaki ​ជា ​Influencer ​មក​ពី​ប្រទេស​ជប៉ុន​ និង​ជា​តួសម្ដែង​សិចស៊ី​នៅ​ក្នុង​រឿង​នេះ​ដែល​ត្រូវ​បាន​មហាជន​ជា​ច្រើន​ចោល​ក្រសែ​ភ្នែក​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ ​បាន​និយាយ​ពី​ការ​សម្ដែង​ភាពយន្ត​នេះ​ថា​ ការលំបាក​ក្នុងការ​សម្ដែង​ភាព​នេះ​ គឺត្រង់​កញ្ញា​ព្យាយាម​និយាយ​ភាសាខ្មែរ​ឱ្យ​ច្បាស់​។ ការសម្ដែងជា​តួសិចស៊ី គឺជាចំណង់ចំណូល​ចិត្ត​មួយ​របស់កញ្ញាស្រាប់​តែម្ដង។​

សម្រាប់​ Dj-ស្ដី ​ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​ លោកបានចូលរួម​សម្ដែងភាពយន្ត​ជាលើកទី២ហើយ និង​ការងាកពីអ្នកចម្រៀង​រ៉េបមកសម្ដែង​ភាពយន្ត​គឺលោកពិតជាចូលចិត្ត។​ លោកសម្ដែងជាតួអង្គប៉ូលិស ​ដែលពិតជាត្រូវជាមួយនឹងវ័យ​​របស់​លោក​ផង​ និងជាចំណូលចិត្តរបស់​លោក​ផង។​

សូម​ជម្រាប​ផង​ដែរ​ថា  ភាពយន្ត​ «​KTV: ​KILLING ​TIME ​VIOLENTLY​» មាន​បញ្ចាំង​ឱ្យ​មហាជន​ទិញ​សំបុត្រ​ចូល​ទស្សនា​នៅ​ថ្ងៃទី​ ៣០​ ខែ​មិថុនា ​ឆ្នាំ ​២០២៣ ​នេះ​ត​ទៅ​នៅ​គ្រប់​រោង​ភាពយន្ត​៕​

Dj-ស្ដី
អ្នកគាំទ្រ និងនាយ ពែកមី
កញ្ញា ​Hinano ​Kurosaki និងអ្នកដឹកនាំរឿង Jimmy​ Henderson
កញ្ញា សំ ថារ័ត្ន
អ្នកគាំទ្រ និងកញ្ញា សំ ថារ័ត្ន
កញ្ញា ​Hinano ​Kurosaki
តារាសម្ដែង សាវិន ហ្វីលីព និអតីតតារាសម្ដែង មាស សុម៉ាវត្តី
លោក អ៊ួ តារា,កញ្ញា Hinano Kurosaki , លោក រស់ មុន្នី និង លោក តារា
Share.