បាត់ដំបង ៖ សាកសពបុរសម្នាក់ត្រូវបានប្រទះឃើញអណ្តែតទឹកអូរតាមព្រំដែនកម្ពុជាថ្ងៃ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុច៩៩ អូរព្រំដែនកម្ពុជាថៃ ស្ថិតក្នុងក្រុមទី៥ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

សពជនរងគ្រោះឈ្មោះ អុន ណេម ភេទប្រុស អាយុ៣៦ឆ្នាំ ជាមនុស្សចូលចិត្តហូបស្រា រស់នៅក្នុងភូមិឃុំខាងលើ ។

តាមប្រភពបានឲ្យដឹងថា ជនរងគ្រោះផឹកស្រាស្រវឹងរាល់ថ្ងៃ ហើយមុនកើតហេតុគេសង្ស័យស្រវឹងដើរធ្លាក់ទឹកអូរ ទើបបណ្តាលឲ្យលង់ទឹកស្លាប់បែបនេះ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចជំនាញ គ្រូពេទ្យ ចុះទៅពិនិត្យកោសល្យវិច័យ ឃើញថាជនរងគ្រោះស្លាប់ដោយសារលង់ទឹក រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.