បាត់ដំបង÷ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់កាបូប២នាក់ប្តីប្រពន្ធតាមផ្លូវ បណ្តាលឲ្យដួលម៉ូតូទាំងសងខាង ផ្អើលអ្នកស្រុកជួយព្រួតវាយ រត់ចោលម៉ូតូមួយគ្រឿង នឹងកាបូបស្ពាយនៅកន្លែង កាលពីថ្ងៃទី២ ខែកក្តដា ឆ្នាំ២០២៣ នៅត្រង់ក្បែរវត្តអូរជុំឧត្តមសាមគ្គី ក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

តាមប្រភពពីពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុមានបុរសស្ត្រីពីរនាក់ប្តីប្រពន្ធ កំពុងជិះម៉ូតូត្រឡប់ទៅផ្ទះ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមកពីក្រោយ រួចលូកឆក់កាបូបរបស់ជនរងគ្រោះជាប្រពន្ធ បណ្តាលឲ្យដួលម៉ូតូទាំងជនរងគ្រោះ និងជនសង្ស័យ ឃើញដូចនោះក៏មានអ្នកភូមិបានចូលទៅប្រតាយប្រតប់គ្នាមួយប្រាវជាមួយក្រុមជនសង្ស័យ ធ្វើឲ្យក្រុមចោររត់ចោលម៉ូតូសេរីថ្មីមួយគ្រឿង និងកាបូបស្ពាយមួយផង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុ នាំយកវត្ថុតាង ម៉ូតូ និងកាបូបទៅរក្សាទុកនៅប៉ុស្តិ៍ ដើម្បីធ្វើការស្រាវជ្រាវរកក្រុមជនសង្ស័យទាំង២នាក់ យកមកចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖ ដំបងក្រញូង

Share.