ក្លិបបាល់ទាត់បិសាចក្រហម Manchester United ក្រោមការដឹកនាំរបស់លោក Erik ten Hag បានប្រកាសនាំចូលខ្សែបម្រើប្រយុទ្ធ Mason Mount ពីតោខៀវ Chelsea ក្នុងតម្លៃ ៦៩លានដុល្លារ បូកបន្ថែម ៥លានដុល្លារ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣។

ចំពោះកិច្ចសន្យារបស់ Mason Mount ជាមួយ Man United គឺមានរយ:ពេល៥ឆ្នាំ និងជម្រើសបន្ថែម១២ខែ ដោយទទួលបាន ២៥ម៉ីនដុល្លារក្នុង១សប្តាហ៍ ពាក់អាវលេខ៧។

ខណ:ក្លិបបាល់ទាត់ Paris Saint-Germain ត្រៀមប្រកាសតែងតាំងលោក Luis Enrique ជាគ្រូបង្គោលថ្មី សម្រាប់រដូវកាល ២០២៣-២៤ ខាងមុននេះ ដើម្បីជំនួសកៅអីលោក Christophe Galtier។

លោក Luis Enrique បានចាកចេញពីតំណែងក្នុងនាមជាគ្រូបង្វឹកក្រុមជម្រើសជាតិអេស៉្បាញ បន្ទាប់ពីមិនអាចដឹកនាំក្រុមឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup ២០២២ នៅប្រទេសកាតាបាន។

មុនផ្លាស់មកដឹកនាំ PSG លោក Luis Enrique ក៏ធ្លាប់ដឹកនាំក្រុមអ្នកមានបុណ្យ FC Barcelona ឈ្នះពានរង្វាន់ UEFA Champions League រដូវកាល ២០១៤-១៥ ជំនាន់ MSN (Messi, Neymar និង Suarez)៕

Share.