​ភ្នំពេញ​ ៖​ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ បាន​ប្រារព្ធ​ពិធី​ដុត​បំផ្លាញ​នូវ​បរិមាណ​គ្រឿងញៀន​ សារធាតុ​គិ​មី​ផ្សំ​ និង​សារធាតុ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ សរុប​មាន​ចំនួន​ជាង​ ១០​តោន​ ដើម្បី​ចូលរួម​អបអរសាទរ​ «​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ថ្ងៃ​ទី​២៦​ ខែមិថុនា​»​ នា​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០២១​នេះ​។​

​ពិធី​ស្ថិត​ក្រោម​អធិបតីភាព​ ឯកឧត្តម​ ជួន​ សុវណ្ណ​ អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ និង​មានការ​អញ្ជើញ​ចូលរួម​ពី​ ឯកឧត្តម​ កៅ​ ខុន​ដា​រ៉ា​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​,​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​,​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឡឹ​ក​ វណ្ណៈ​ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ និង​មន្ត្រី​ថ្នាក់ដឹកនាំ​តំណាង​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ ព្រមទាំង​មន្ត្រី​តំណាង​ស្ថានទូត​នានា​ប្រចាំ​កម្ពុជា​ ប្រធាន​ FBI​ អា​មេ​រិ​ក​ប្រចាំ​កម្ពុជា​ និង​តំណាង​ការិយាល័យ​ UNODC​ ប្រចាំ​កម្ពុជា​ ។​

​ក្នុង​ចំណោម​គ្រឿងញៀន​ជាង​១០​តោន​ ដែល​ត្រូវ​បំផ្លាញ​ចោល​ក្នុង​ពិធី​នេះ​ រួម​មាន​ ៖​

I-​គ្រឿងញៀន​ដែល​ត្រូវ​បំផ្លាញ​ដោយ​វិធី​ដុត​ ៖​ សរុប​ចំនួន​ ៤.៣១១,៥១៣.៩៩ (៤​ត​ ៣១១​គ​.​ក​ ៥១៣.៩៩​ក​)​ ។​

II-​គ្រឿងញៀន​ដែល​ត្រូវ​បំផ្លាញ​ដោយ​វិធី​បន្សាប​នៅ​ពេល​ក្រោយ​ ៖​ សរុប​ចំនួន​ ៧.៥៥១,៥០៦.៩៩​ (៧​ត​ ៥៥១​គ​.​ក​ ៥០៦.៩៩​ក)​ ៕​

ប្រភព៖ អគ្គស្នងការនគរបាលជាតិ

Share.