ក្រសួងសុខាភិបាលប្រកាសនៅថ្ងៃទី១៩ខែកក្កដានេះថា មានអ្នកជំងឺកូវីដ១៩ចំនួន១០៨៧នាក់បានសះជាឡើងវិញ ខណៈដែល មានអ្នឆ្លងថ្មីចំនួន៧៩០នាក់។

ក្នុងនោះដែរ មានអ្នកជំងឺកូវីដ១៩ចំនួន ២២នាក់បន្ថែមទៀតបានបាត់បង់ជីវិត។

គិតត្រឹមព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦៧,៩៧១នាក់ ក្នុងនោះ អ្នកជាសះស្បើយសរុបចំនួន ៦០,០១៧នាក់ និងស្លាប់សរុបចំនួន១,១២៨នាក់៕

Share.