សិល្បៈ​អន្តរជាតិ​៖ ​Jung Hae In ​នៅ​ក្នុង​ពិភព​សិល្បៈ​កូរ៉េ​ត្រូវ​បាន​អ្នក​និយម​ទស្សនា​ភាពយន្ត​ចាត់​ទុក​ថា​ជា​តារា​លេចធ្លោ​និង​ពោរពេញ​ដោយ​ទឹក​ដៃ​សម្ដែង​ ជាពិសេស​រឿង​ភាគ​ចុង​ក្រោយ Snowdrop ​ដែល​បុរស​មុខ​ស្រទន់​រូប​នេះ​បាន​សម្ដែង​ជាមួយ​នឹង​កញ្ញា​ Jisoo Blackpink ឈ្នះ​ពាន​រង្វាន់​​ជា​ច្រើន​កម្មវិធី​។ ​ស្គាល់​ពី​មុខ​ដ៏​សង្ហា​ និង​សរសើរ​ពី​ទឹក​ដៃ​សម្ដែង​របស់​តារា​រូប​នេះ​ហើយ​ ប៉ុន្តែ​មាន​មនុស្ស​តិច​ណាស់​ដែល​បាន​ដឹង​ពី​ប្រវត្តិ​របស់​លោក​ តាម​ពិត​វង្សត្រកូល​របស់​ Jung Hae In មិន​មែន​ជា​សាមញ្ញ​ជន​ធម្មតា​នោះ​ឡើយ​ ប៉ុន្តែ​​មាន​ជាប់​​ពាក់ព័ន្ធ​នឹង​អតីត​មហាក្សត្រ​កូរ៉េ​។

សូមអាន​៖ ហ្វេន​ទម្លាយ​ភស្តុតាង​សំខាន់ៗ ​បង្ហាញ​ពី​ទំនាក់ទំនង​ហួស​ពី​មិត្ត​រួម​ការងារ​រវាង​ Jung Hae In និង​ Jisoo

ថ្ងៃ​នេះ​ត្រយង​នឹង​ទម្លាយ​​ឱ្យ​អ្នក​គាំទ្រ​បាន​ដឹង​ពី​ប្រវត្តិ​​របស់​ Jung Hae In ដែល​អ្នក​គាំទ្រ​របស់​លោក​មួយ​ភាគ​ធំ​អាច​មិន​ទាន់​បាន​ដឹង​៖ តាម​ពិត​ទៅ​ Jung Hae In គឺជា​ចៅ​របស់​អ្នក​ប្រាជ្ញ​និង​ជា​បញ្ញវន្ត​បុគ្គលដ៏​ល្បីល្បាញ​មួយ​រូប​នា​សម័យ​ចូស៊ុន តាម​ការ​សិក្សា​ស្រាវជ្រាវ​កំលោះ​ Jung Hae In ​គឺជា​ចៅ​ប្រុស​ជំនាន់​ទី​៦ របស់​អ្នក​ប្រាជ្ញ​និង​កវី​​ល្បី​ឈ្មោះ​ Jung Yak Yong ជា​មនុស្ស​ជំនិត​ឬ​ជា​អ្នក​ដៃស្ដាំ​របស់​ស្ដេច​ Jeong Jo ស្ដេច​ទី​២២ នៃ​រាជវង្ស​ចូស៊ុន​។ លោក​តា​របស់​ តារា​រូប​នេះ​គឺជា​អ្នក​និពន្ធ​ដែល​សរសេរ​សៀវភៅ​ពាក់ព័ន្ធ​នឹង​ ទស្សនវិជ្ជា វិទ្យាសាស្ត្រ និង​ទ្រឹស្ដី​គ្រប់គ្រង​នគរ​ជា​ដើម​។

សូម​អាន​៖ កុនមនោសញ្ចេតនាស្នេហាចំនួន ៥របស់កូរ៉េដែលអ្នកទស្សនាមិនគួររំលង!

មាន​ដំណឹង​លេច​ឮ​តៗ​គ្នា​មក​ថា​ ឪ​ពុក​ម្ដាយ​របស់​ Jung Hae In គឺជា​ដុកទ័រ​និង​ជា​អ្នក​គ្រប់​គ្រង​មន្ទីរពេទ្យ​ធំ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ផង​ដែរ​។ និយាយ​ដល់​ចំណុច​នេះ​ នារី​ណា​​អាច​ក្ដោប​បាន​បេះដូង​របស់​គេ​ប្រាកដ​ជា​នារី​ម្នាក់​ដែល​មាន​សំណាង​ជា​ទី​បំផុត​៕

ប្រភព៖ បរទេស​, KBIZoom

Share.