ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលទឹកល្អក់២ ក្របួចចាប់ជាប់ ក្រោយពីធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ iPhone xs max ពីបុរសម្នាក់មិនបានសម្រេច កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី១៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅផូវ២៦៥កែងនឹងផ្លូវ២១៦ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន ឈ្មោះ លី ម៉េង ហ៊ួ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ សិស្ស ។ សមត្ថកិច្ចដកហូតបានម៉ូតូមួយគ្រឿងម៉ាកនិច ជាមធ្យោបាយប្រព្រឹត្តបទល្មើស ។

តាមនគរបាលបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ ជនសង្ស័យជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IU-5442 ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ម៉ាក iPhone xs max ពីបុរសម្នាក់ តែមិនបានសម្រេច ស្រែកឆោឡោ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ បើកម៉ូតូរត់គេច ជ្រុលឡើងខឿនចិញ្ចើមដួល កម្លាំងចាប់ជាប់ ។

ក្រោយពីចាប់ឃាត់ខ្លួនជនសង្ស័យបាន នគរបាលនាំទៅសាកសួរនិងកសាងសំណុំរឿង នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ក្រុងភ្នំពេញ ៕

អត្ថបទ៖​ តាតុងពោធិសែនជ័យ

Share.