សិល្បៈ​អន្តរជាតិ​៖ តារា​សម្ដែង​-ពិធីការិនី​ល្បី​ឈ្មោះ​ Aff Taksaorn បាន​ចេញ​មក​ផុស​ Story នៅ​លើ​បណ្ដាញ​សង្គម​ Instagram ក្រោយ​ពេល​ដែល​​តារា​សម្ដែង​ Tye Chutima បាន​បង្ហោះ​រូប​ភាព​ផ្លែ​ប៉ោម​ដែល​ត្រូវ​ខាំ​មួយ​ចំណិត​ព្រម​ទាំង​​ភ្ជាប់​ Caption ដែល​ធ្វើ​ឱ្យ​អ្នក​លេង​បណ្ដាញ​សង្គម​យល់​ថា​ការ​លើក​ឡើង​នេះ​​អាច​សំដៅ​ដល់​នាង​​ Aff ក៏​ថា​បាន​។

ក្រោយ​ពេល​ដែល​ផេក​ផុស​រឿង​តារា​របស់​ថៃ​មួយ​បាន​ចេញ​មក​ទម្លាយ​ Caption ធ្វើ​ឱ្យ​គ្រប់​គ្នា​សង្ស័យ​ថា​៖«យក​ការងារ​ផ្ទះ​ទៀត​អត់​?​ ឬមួយ​ចង់​សម្រាក?​ មាន​រឿង​របស់​ (Emoji ផ្លែប៉ោម​) និង​ (Emoji ទន្សាយ​)»។ ការ​បង្ហោះ​របស់​ផេក​នេះ​ធ្វើ​ឱ្យ​សាធារណជន​នឹក​ដល់​ការ​បង្ហោះ​ របស់​ Tye Chutima ​នៅ​លើ​ Story ​​ជា​រូប​ភាព​កញ្ចក់​ដែល​មាន​ផ្លែ​ប៉ោម​នៅ​ពី​មុខ​ព្រម​ជាមួយ​នឹង​ស្រមោល​ ដែល​មើល​​ពី​កញ្ចក់​ទៅ​ឃើញ​ដូច​ជា​ផ្លែ​ប៉ោម​ពេញ​ផ្លែ​ តែ​បើ​មើល​ពី​ផ្លែ​ប៉ោម​​វា​ត្រូវ​បាន​គេ​ខាំ​អស់​មួយ​ដុំ​ធំ​​ ហើយ​ភ្ជាប់​នឹង​សំណេរ​​ជា​ភាសា​អង់គ្លេស៖​ «Online isnt’t real» ​ហើយ​បាន​បន្ថែម​​ជា​ភាសា​ថៃ​ទៀត​ថា​៖ «មិន​ដឹង​ថា​ចង់​បញ្ជាក់​ពី​អ្វី​ប៉ុន្តែ​មើល​ទៅ​ឃើញ​ថា​ព្យាយាម​គ្រាន់​បើ ផុស​ហើយ​លុប​ធ្វើ​អី​ ខ្ញុំ​ឆ្ងល់​មែនទែន» ព្រម​ជាមួយ​នឹង​ Emoji ស្រក់ទឹក​ភ្នែក​។

បន្ទាប់​ពី​​រឿង​នេះ​ត្រូវ​បាន​ចែក​រំលេក​បន្ត​គ្នា​អ្នក​លេង​បណ្ដាញ​សង្គម​ម្នាក់ៗ​ទាយ​ថា​អ្វី​ដែល​ផេក​តាម​ដាន​រឿង​រ៉ាវ​តារា​ផុស​នោះ​ប្រហែល​ជា​សំដៅ​ដល់ Aff និង​ Tye ប៉ុន្តែ​មួយ​ក្រុម​ទៀត​បែរ​ជា​យល់​ថា​ប្រហែល​ជា​អតីត​ភរិយា​​នាយក​រដ្ឋមន្ត្រី​ក្រៅ​បញ្ជី​រូប​នេះ​ចង់​ដាស់​តឿន​ឱ្យ​អ្នក​លេង​បណ្ដាញ​សង្គម​ស្វែង​យល់​និង​ចេះគិត​គូរ​វិនិច្ឆ័យ​ថា​គ្រប់​រឿង​រ៉ាវ​នៅ​លើ​អនឡាញ​មិន​មែន​សុទ្ធ​តែ​ជា​រឿង​ពិត​នោះ​ទេ​។

ប៉ុន្តែ​បើ​ងាក​ទៅ​មើល​ Aff Taksaorn ដែល​ត្រូវ​គេ​យល់​ថា​ Tye កំពុង​សំដៅ​ដល់​នោះ​ បែរ​ជា​មិន​មាន​អ្វី​ថ្មី​ក្រៅ​ពី​បង្ហោះ​រូប​ភាព​របស់​ខ្លួន​នៅ​លើ​ Story តែ​ប៉ុណ្ណោះ​។ ដូច្នេះ​សម្រាប់​អ្នក​តាម​ដាន​មាន​តែ​រង់​ចាំ​មើល​បន្ត​ទៀត​ថា​អ្វី​ដែល​ផេក​តាមដាន​តារា​ផុស​នោះ​លើក​ឡើង​ពី​ Tye និង​ Aff ឬ​ក៏​ជា​តារា​ណា​ផ្សេង​។

ការ​ដែល​មហាជន​យល់​ថា​តារា​ស្រី​មក​ពី​ទូរទស្សន៍​និង​ផលិតកម្ម​ផ្សេង​គ្នា​​ទាំង​ពីរ​​ អាច​មិន​​ចុះ​សម្រុង​​គ្នា​ដោយ​សារ​តែ​ Tye ​អតីត​ភរិយា​របស់​ Tim Pitha ​ដែលបាន​លែងលះ​គ្នា​និង​បន្សល់​ទុក​ចំណង​ដៃ​កូន​ស្រី​មួយ​ជាមួយ​គ្នា​នោះ​ចង់​វិល​ត្រលប់​មក​ត្រូវ​​គ្នា​វិញ​​ ចំណែក​ឯ​​ Aff ​គឺ​ជា​​តារា​ស្រី​​អ្នក​តាម​ដាន​​សង្ស័យ​ថា​កំពុង​តែ​បង្កាត់​ភ្លើង​ស្នេហ៍​ថ្មី​ជាមួយ​ប្រធាន​គណបក្ស​ឆ្ពោះ​ទៅ​មុខ​​រូប​នេះ​​។

យ៉ាង​ណា​មិញ​កន្លង​មក​ Aff តែង​តែ​ប្រាប់​បណ្ដាញ​សារព័ត៌មាន​​នានា​ថា​រវាង​នាង​និង​ Tim Pitha បាន​ស្គាល់​គ្នា​យូរ​មក​ហើយ​ ថ្វី​ត្បិត​នាង​មិន​ដែល​រំលឹក​ដល់​រឿង​ដែល​មហាជន​ចង់​ដឹង​​គឺ​រឿង​ទំនាក់ទំនង​ស្នេហា​របស់​ខ្លួន​និង​លោក​ Tim Pitha តែ​តារា​ស្រី​រូប​នេះ​ទទួល​ស្គាល់​ថា​ខ្លួន​កំពុង​មើល​ចិត្ត​មើល​ថ្លើម​ជាមួយ​នឹង​បុរស​ម្នាក់​តែ​មិន​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​នោះ​ឡើយ​៕

ប្រភព៖ line

https://t.me/troryorngmedia
Share.