អ្នក​គាំទ្រ​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ សាន់ដេ លោក​ ជ័យ​ សុវ៉ាត ប្រាកដ​ជា​បាន​ដឹង​ហើយ​ថា​ តារា​ចម្រៀង​រូប​នេះ​ទើប​តែ​បញ្ចប់​បេសកកម្ម​ក្នុង​នាម​ជា​គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ជួរមុខ​នៅ​មណ្ឌល​ព្យាបាល​ទួល​ពង្រ​ប្រកប​ដោយ​ជោគជ័យ​​កាល​ពី​ពេល​ថ្មីៗ​នេះ​ ខណៈ​នេះ​តារា​ចម្រៀង​រូប​នេះ​បាន​ចេញ​មក​ប្រកាស​ថា​ខ្លួន​​ត្រៀម​​ឡើង​ឆាក​វិញ​ហើយ​។

សូមចុច​អាន គ្រូ​ពេទ្យ​ជួរ​មុខ​ស្ម័គ្រ​ចិត្ត​ TYDA ​ឈរ​ច្រៀង​កំដរ​អ្នក​ជំងឺ​កូវីដ​-១៩ តាម​ពិត​ជា​តារា​ចម្រៀង​រូប​នេះ​សោះ​!​

នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​ បុរស​សង្ហា​ លោក​ ជ័យ​ សុវ៉ាត បានចេញ​មក​បង្ហោះ​សំណេរ​ខ្លី​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​របស់​លោក​ពេញ​ចិត្ត​ពេញ​ថ្លើម​យ៉ាង​ខ្លាំង​ព្រោះ​តែ​តារា​រូប​នេះ​បាន​ប្រកាស​ឱ្យ​​សាធារណជន​បាន​ជ្រាប​តាម​រយៈ​បណ្ដាញ​សង្គម​ថា​ខណៈ​នេះ​ បេសកកម្ម​ក្នុង​នាម​ជា​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្ដេច​តេជោ​ (TYDA) ជួរ​មុខ​របស់​លោក​បាន​បញ្ចប់​ប្រកប​ដោយ​ជោគជ័យ​ហើយ​ រង់​ចាំ​ជួប​​គ្នា​ឆាប់​ៗ​នេះ​នៅ​លើ​ឆាក​។ ​​នេះ​​គឺ​ជា​អ្វី​ដែល​លោក​បាន​បង្ហោះ​៖ «Mission complete ———ជួបគ្នាលើឆាកឆាប់ៗបងប្អូនជាទីស្រលាញ់»​

ក្រោយ​តារា​ចម្រៀង​សំនៀង​ផ្អែម​ «​ស្រលាញ់​អូន​ដល់​កាន់​ឈើ​ច្រត់​» បង្ហោះ​សំណេរ​របស់​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម​ ធ្វើ​ឱ្យ​មាន​ហ្វេន​ជា​ច្រើន​របស់​លោក​បាន​ចូល​ខម​មិន​ថា​ រង់ចាំ​ស្ដាប់​និង​គាំទ្រ​តារា​ចម្រៀង​រូប​នេះ​នៅ​លើ​ឆាក​ជា​ច្រើន​ផង​ដែរ​ ដោយ​​គិត​ត្រឹម​ម៉ោង​ ១២​ថ្ងៃ​ត្រង់​នេះ​ មាន​ចំនួន​ចុច​ Like ជាង ២.៧K មាន​ចំនួន​ Comment ជាង​៥០​ផង​ដែរ៕​

Telegram-Troryorng
Share.