បច្ចុប្បន្ន​នេះ​ក្រុម​គ្រូពេទ្យ​​ស្ម័គ្រ​ចិត្ត​ជួរ​មុខ​ TYDA កំពុង​តែ​លះបង់​នូវ​កម្លាំងកាយ​កម្លាំង​ចិត្ត​របស់​ខ្លួន​ដើម្បី​បុព្វហេតុ​ជាតិ គឺ​ជួយ​សង្គ្រោះ​ដល់​អ្នក​ជំងឺ​កូវីដ​-១៩​ ក្នុង​នោះ​តារា​ចម្រៀង​ ជ័យ សុវ៉ាត ដែល​ជា​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ សាន់ដេ ក៏​ជា​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ជួរ ដែល​សុខ​ចិត្ត​លះ​បង់​ពេលវេលា​ផ្ទាល់​ខ្លួន​​​​មក​ចូលរួម​ពួត​ដៃ​គ្នា​ជាមួយ​នឹង​កង​ទ័ព​អាវស​ជា​ច្រើន​រូប​ទៀត​ ច្បាំង​ជា​មួយ​នឹង​​សត្រូវ​កូវីដ​-១៩ ដែល​ជា​សត្រូវ​មួយ​​កាច​សាហាវ​ជា​ទី​បំផុត​។​

សូមចុចអាន សុភក្ត្រ កុសុម៉ា ជូន​ថវិកា​បុរស​ពិការ​ម្នាក់​ធ្វើ​ដើមទុន​​បង្កើត​មុខ​របរ​​!

ដូច​ពាក្យ​ចាស់​ថា​​មាន​អាជីព​ជា​តារា​ចម្រៀង​ទៅ​ណា​ក៏​មិន​អាច​​ចោល​ក្បាល​មេក្រូ យ៉ាង​ណា​មិញ​ពាក្យ​នេះ​អាច​ប្រើ​ត្រូវ​នឹង​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់ដេ​រូប​នេះ​ណាស់ ​​ព្រោះ​​នៅ​មុន​នេះ​បន្តិច​តាម​រយៈ​ហ្វេសប៊ុក​របស់​លោក​ ដែល​មាន​ឈ្មោះ​ថា​ ជ័យ​ សុវ៉ាត- Chey Sovath បាន​បង្ហោះ​សកម្មភាព​លោក​ក្នុង​ឯកសណ្ឋាន​គ្រូ​ពេទ្យ PPE (ឈុត​ការពារ) ​ កំពុង​តែ​​ច្រៀង​កំដរ​អារម្មណ៍​អ្នក​ជំងឺ​កូវិដ​-១៩ នៅ​ក្នុង​មណ្ឌល​ព្យាបាល​​ទួល​ពង្រ​ ដែល​​សកម្មភាព​នេះ​គឺ​ក្នុង​គោលដៅ​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​ និង​បំបាត់​ភាព​ភ័យ​ខ្លាច​ដល់​អ្នក​ជំងឺ និង​ចាត់​ទុក​ជា​ការ​ហាត់​ប្រាណ​មួយ​ដែរ​​។

​​អម​ជាមួយ​នឹង​វីដេអូ​ច្រៀង​ខាង​លើ​ គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ជួរ​មុខ​ធីតា​ដែល​ជា​តារា​ល្បី​មួយ​រូប​ផង​នោះ​ បាន​បង្ហោះ​ជា​សំណេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ខ្លួន​ដែល​មាន​អត្ថន័យ​​ទាំង​ស្រុង​ថា​៖ «​ជា​ចុង​ក្រោយ​ក្នុងនាម​​ខ្ញុំ​បាទ​ជា​គ្រូពេទ្យ​ជួរ​មុខ​ក្រុម៣ មណ្ឌល​ទួលពង្រ លោក ជ័យ សាវ៉ាត ​សូម​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ក្រៃលែង​ដល់ថ្នាក់ដឹកនាំ​ទាំងពីររូប គឺ​បងប្រុសហ៊ុន ម៉ាណែត និង​បងស្រី ពេជ្រ ចន្ទ​មុន្នី ដែលបានយក​ចិត្តទុកដាក់​ដល់ក្រុម​គ្រូ​ពេទ្យ​ និងអ្នកជំងឺគ្រប់ជ្រុងជ្រោយទាំងអស់ សូមជូនពរបង​ទាំងពីរ​ និង បងក្រុមការងារ សុខ​សុវត្ថិ​ភា​ពគ្រប់ៗគ្នា »

តាម​រយៈ​វីដេអូ​រយៈ​ពេល​​ជាង​៣​នាទី​នេះ​ បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​រ​ការ​ខិត​ខំ​ប្រឹងប្រែង​របស់​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ជួរ​មុខ​​ TYDA ដែល​មិន​ត្រឹម​តែ​ មាន​តួនាទី​ព្យាបាល​ដល់​បងប្អូន​អ្នក​ជំងឺ ​ប៉ុណ្ណោះ​ទេ​​ ថែមទាំង​ព្យាយាម​បង្ក​ និង​ បង្កើត​ ​នូវ​បរិយាកាស​រីករាយ​ដល់​អ្នក​ជំងឺ​​កូវីដ​-១៩ ដោយ​មិន​ខ្លាច​នឿយ​ហត់​អ្វី​ទាំង​អស់៕

ទស្សនា​វីដេអូ​ ជ័យ សុវ៉ាត ច្រៀង​ចម្រៀង​​ជូន​អ្នក​ជំង​ឺកូវីដ​-១៩ នៅ​ក្នុង​មណ្ឌល​ព្យាបាល​​ទួល​ពង្រ​ខាង​ក្រោម​នេះ​៖

Telegram-Troryorng

Share.