សិល្បៈ​អន្តរជាតិ​៖​ ​ក្រោយ​ភាពយន្ត​ខ្នាត​ធំ​២​គឺ​រឿង​ Oppenheimer ​របស់​ផលិតករ​ Christopher Nolan និង​រឿង​ Barbie ​របស់​ ​Greta Gerwig ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ ដែល​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​សាធារណជន​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម​ ថា​តើ​រឿង​មួយ​ណា​គឺ​ជា​អ្នក​ឈ្នះ​នៃ​សង្គ្រាម​ផ្ទាំង​សំពត់​ស​នេះ​។ ជា​លទ្ធផល​ភាពយន្ត​ជា​ប្រវត្តិសាស្ត្រ​ស្ដែង​ពី​ជីវិត​បិតា​អាវុធ​គ្រាប់​បែក​អាតូមិច​បាន​យក​ឈ្នះ​ភាពយន្ត​ Barbie ហើយ​នៅ​លើ​ Box Office។​​

​យោង​តាម​របាយការណ៍​​របស់​សារព័ត៌មាន ​Indian Express បានឱ្យ​ដឹង​ថា​​ Oppenheimer ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ថ្ងៃ​ចាក់​បញ្ចាំង​ដំបូង​នៅ​ប្រទេស​ឥណ្ឌា​ ខណៈ​ដែល​ Barbie ទទួល​បាន​​ចំនួន​ទស្សនា​ត្រឹម​ពាក់​កណ្ដាល​ប៉ុណ្ណោះ​។ ឆ្នាំ​នេះ​ភាពយន្ត​ហូលីវូដ​ដែល​សម្ដែង​ Cillian Murphy បាន​ក្លាយ​ជា​ភាពយន្ត​ខ្នាត​ធំ​ហូលីវូដ​ដែល​ឆក់​បាន​ចំណាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​បំផុត​​យក​ឈ្នះ​លើ​ភាពយន្ត​ Tom Cruise រឿង Mission Impossible-Dead Reckoning Part One ថែម​ទៀត​ផង​។​

បើ​ងាក​ទៅ​ប្រទេស​អាមេរិក​ឯណោះ​វិញ​ ភាពយន្ត​ Barbie ​របស់​លោក​ Warner Bros រក​បាន​ចំណូល​​ ៦៨-៧០ ​លាន​ដុល្លារ​នៅ​ថ្ងៃ​បើក​សម្ពោធ​ ហើយ​កំពុង​សម្លឹង​រក​មើល​កំណត់​ត្រា​ជា​ភាពយន្ត​ដែល​បើក​សម្ពោធ​ដោយ​ទឹក​ប្រាក់​១៥០​លាន​ដុល្លារ​ ចំណែក​ឯ​ Oppenheimer​ នៅ​អាមេរិក​បើក​សម្ពោធ​ការ​ចាក់​បញ្ចាំង​ដោយ​កំណត់ត្រា​ ៧៥លាន​ដុល្លារ​ គឺ​អាច​និយាយ​បាន​ថា​តាមយ៉ាង​​ប្រកៀកប្រកិត​ពី​ក្រោយ​។

គួរ​ដឹង​ថា​ភាពយន្ត​ Oppenheimer គឺជា​ភាពយន្ត​ដែល​ឆ្លុះ​បញ្ចាំង​ពី​ប្រវត្តិ​របស់​រូប​វិទូ​ដ៏ល្បីល្បាញ​មួយ​រូប​​គឺ​លោក​ J Robert. Oppenheimer ដែល​ជា​អ្នក​ដឹកនាំ​គម្រោង​ Manhattan នៅ​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទីពីរ​ ចំណែក​ឯ​រឿង​ Barbie គឺជា​រឿង​ដែល​ស្ដែង​ចេញ​ពី​ការ​តុបតែង​ខ្លួន​របស់​តុក្កតា​នៅ​ក្នុង​ពិភពលោក​របស់​ Barbie​ ​បាន​សម្រេច​ចិត្ត​មក​កាន់​ពិភព​ពិត​ប្រាកដ​នៅ​ពេល​ដែល​ពិភពលោក​របស់​ខ្លួន​ជួប​នឹង​វិបត្តិ​។​ ​​តួ​ឯក​ស្រី​រឿង​នេះ​​សម្ដែង​ដោយ​ Margot Robbie ​ចំណែក​តួ​ឯក​ប្រុស​ជា​​​សង្សារ​​របស់​ Barbie គឺ​ Ken ​សម្ដែង​ដោយ​ Ryan Gosling៕

ប្រភព៖ The Week

Share.