ភ្នំពេញ៖ ឃាត់ខ្លួនឧកញ៉ា ពិភពដីមាស និងអង្គរក្សជាច្រើបនាក់ បន្ទាប់ពីទាញអាវុធដៃជាមួយសមត្ថកិច្ច កាលពីថ្ងៃទី០៧ ខែសីហា នៅទីតាំងការិយាល័យពិភពដីមាស ស្ដិតភូមិ ត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា កាលពីព្រឹក ថ្ងៃទី០៧ ខែសីហា មានប្រជាពលរដ្ឋជាអតិថិជនរាប់សិបនាក់ បានមកតវ៉ានៅមុខស្នាក់ការ ក្រុមហ៊ុនពិភពដីមាស ប៉ុន្តែពុំមានការជួបណាមួយឡើយ ទើបអ្នកតវ៉ានាំគ្នាដុតកង់ឡាន ដើម្បីសុំជួបលោកឧកញ៉ាជជែកគ្នាដោះស្រាយ ។

លុះរសៀលថ្ងៃដដែល អ្នកតវ៉ាសុំចូលស្នាក់ការ និងសុំយកអ្នកថតចូលផង ក៏ត្រូវក្រុមអង្គរក្សរបស់លោកឧកញ៉ា ប្រទូសរ៉ាយគ្នា និងដកកាំភ្លើងខ្លី រួចវាយសមត្ថកិច្ចម្នាក់ ទើបសមត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ ដើម្បីទប់ទល់ និងបានឡោមព័ទ្ធទីតាំងខាងលើ  ហើយឃាត់ខ្លួនបានថៅកែម្នាក់ និងអង្គរក្សជាច្រើននាក់ បញ្ជូនទៅស្នងការដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.