សិល្បៈ​អន្តរជាតិ​៖ ស្ត្រី​ជនជាតិ​ ក្វាតេម៉ាឡា ​ជា​​អ្នក​ម្ដាយ​កូន​ពីរ​​បាន​ឈ្នះ​មកុដ​​ Miss Universe ​ក្វាតេម៉ាឡា​ ដែល​ធ្វើ​ឱ្យ​នាង​បាន​ក្លាយ​ជា​អ្នក​ម្ដាយ​​និង​ជា​ស្ត្រី​រៀបការ​រួច​ទីមួយ​​ឈ្នះ​តំណែង​មួយ​​នេះ​ក្នុង​ឆ្នាំ​ដំបូង​​ក្រោម​ការ​គ្រប់​គ្រង​របស់​អង្គភាព​ថ្មី JKN Universe

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រទេស​ក្វាតេម៉ាឡា ​អ្នក​ម្ដាយ​កូន​ពីរ​ដែល​មាន​អាជីព​ជា​អ្នក​ម៉ូដែល​និង​ពិធីការនី​ឈ្មោះ​ Michelle Cohn បាន​យក​ឈ្នះ​គូ​ប្រកួត​១៥​នាក់​ផ្សេង​ទៀត ហើយ​ឈ្នះ​តំណែង​ជា​បវរកញ្ញា​ ​Miss Universe Guatemala ​(​ក្វាតេម៉ាឡា​) កាល​ពី​ថ្ងៃ​ទី​៦ សីហា ឆ្នាំ​២០២៣​។

ស្ត្រី​កូន​ពីរ​រូប​នេះ​នឹង​តំណាង​ប្រទេស​ក្វាតេម៉ាឡា​ក្នុង​ឆ្នាំ​២០២៣​ ប្រកួត​ប្រជែង​ជាមួយ​នឹង​ស្ត្រី​មក​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​ការ​ប្រកួត​បវរកញ្ញា​ចក្រវាឡ​ពិភពលោក​លើក​ទី៧២​ នា​ប្រទេស​ អែលស្វាដ័រ នា​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៣។ លោក​ស្រី​មាន​ស្រុក​កំណើត​នៅ​ក្នុង​ទីក្រុង​ក្វាតេម៉ាឡា​ ប្រទេស​ក្វាតេម៉ាឡា​។​លោក​ស្រី​បាន​រៀបការ​ជាមួយ​នឹង​លោក​ Andres Matheu ព្រម​ទាំង​មាន​កូន​ចំនួន​២​នាក់​។ លោក​ស្រី​មាន​កម្ពស់​ ១.៧៩ សង់​ទីម៉ែត្រ​។ លោក​ស្រី​ធ្លាក់បេក្ខភាព​ Top 6 នៃ​កម្មវិធី​ Reinado Mundial del Banano កាល​ពី​ឆ្នាំ ​២០១៣ ហើយ​ជាប់​ជា​ Miss Grand ក្វាតេម៉ាឡា​ ២០២៣ Miss ក្វាតេម៉ាឡា ឡាទីន ២០១៣ និង​ Top5 Miss America Latina ២០១៤​៕

ប្រភព៖ World 360 News

Share.