ក្នុងថ្ងៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំង ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានផ្ញើព្រះរាជសារជូនឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត។

តើសម្ដេចព្រះវររាជមាតាជាតិខ្មែរ មានព្រះរាជតម្រិះបែបណាចំពោះឯកឧត្តមនាយករដ្ឋមន្រ្តីថ្មីនៃព្រះរាជាណាចក្រកម្ពុជា? សូមអានព្រះរាជសារខាងក្រោម៖

នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣នេះ ​ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានទូលថ្វាយនូវសេចក្តីអំណរព្រះមហាករុណាទិគុណជាអនេកប្បការដ៏ស្មោះស្ម័គ្របំផុត និងដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ សម្តេចព្រះមហាក្សត្រី ដែលព្រះអង្គទ្រង់បានប្រោសព្រះរាជទាននូវព្រះរាជសារដ៏ខ្ពង់ខ្ពស់បំផុត ប្រកបដោយព្រះរាជហឫទ័យដ៏មហាប្រសើរ និងប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តមដល់ឯកឧត្តម លោកជំទាវ ព្រមទាំងក្រុមគ្រួសា។ សូមអានសេចក្ដីក្រាបបង្គំទូលថ្វាយរបស់ឯកឧត្តមនាយករដ្ឋមន្រ្តី។

Share.