អ្នកជំនាញផ្នែកធានារ៉ាប់រងដើមកំណើតខ្មែរ សញ្ញាតិ កាណាដា បានស្ម័គ្រចូលរួមជាមួយក្រុមហ៊ុនហ្វតតេ ឡាយហ្វ៍ ចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏ជោគជ័យក្នុងអាជីពជាទីប្រឹក្សា និងថ្នាក់ដឹកនាំកំពូលផ្នែកទីប្រឹក្សា នៅក្នុងសន្និសីទសម្រាប់ថ្នាក់ដឹកនាំ Agency Leadership Conference ថ្ងៃទី ០៥-០៦ ខែសីហា ឆ្នាំ២០២៣។

លោក Robert Trieu គឺជាអ្នកជំនាញក្នុងវិស័យធានារ៉ាប់រងជាង ៣០ឆ្នាំជាមួយក្រុមហ៊ុនអន្តរជាតិធំៗជាច្រើនដែលមានទីតាំងនៅទីក្រុងហុងកុង កោះតៃវ៉ាន  ប្រទេសវៀតណាម និងប្រទេសកាណាដា។ លោកបានផ្តល់កិត្តិយសចូលរួមធ្វើជាគ្រូបង្វឹកដល់ថ្នាក់ដឹកនាំ និង ប្រធានអាជីវកម្មប្រចាំតំបន់ របស់ក្រុមហ៊ុនហ្វតតេ ឡាយហ្វ៍ ដោយមិនគិតថ្លៃ។

ជំនួបដ៏កម្រក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជានេះ ជាឱកាសបង្កើនគំនិតវិជ្ជមាន និងបង្កើតទម្លាប់ល្អក្នុងការធ្វើអាជីវកម្ម ជាពិសេសធានាបាននូវប្រាក់ចំណូល តាមរយៈការរៀបចំប្រព័ន្ធហិរញ្ញវត្ថុជូនគ្រួសារប្រជាពលរដ្ឋកម្ពុជា ឱ្យពួកគេទទួលបាននូវសុវត្ថិភាពហិរញ្ញវត្ថុ ក្នុងគោលបំណងជួយលើកស្ទួយសេដ្ឋកិច្ចកម្ពុជា តាមរយៈក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកដ៏ល្អបំផុត។

មានកំណើតនៅរាជធានីភ្នំពេញ និងក្រោយមករត់ភៀសខ្លួនគេចពីសង្រ្គាមក្នុងវ័យកុមារភាព ដោយស្ទើរបាត់បង់ជីវិតជាច្រើនដង មុននឹងទៅដល់ប្រទេសកាណាដានៅចុងទស្សវត្សរ៍ទី៧០ លោក Robert មិនដែលភ្លេចឡើយមាតុប្រទេសកំណើតឡើយ។

ព្រោះហេតុដូច្នេះហើយទើបអ្នកជំនាញផ្នែកលក់ធានារ៉ាប់រងអាយុជីវិតដ៏ជោគជ័យជាអន្តរជាតិ រូបនេះ សម្រេចស្ម័គ្រចិត្តបើកចំហរពីប្រវត្តិតស៊ូដ៏ជូរចត់ និងដំណើរជីវិតគេចចេញពីភាពក្រីក្រលំបាកមកចែករំលែកជាមួយនឹងអ្នកដឹកនាំ និងដៃគូអាជីវកម្ម ប្រមាណជិត ៤០នាក់របស់ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍។

លោកបានបង្ហាញនមោទនភាពដែលបានមកជួប និងជួយដល់ថ្នាក់ដឹកនាំ និង ប្រធានអាជីវកម្មប្រចាំតំបន់របស់ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនធានារ៉ាប់រងហ្វតេគ្រុបដែលជាក្រុមហ៊ុនស្ថិតក្នុងវិស័យហិរញ្ញវត្ថុក្នុងស្រុកដំបូងគេ ដែលបានពង្រីកអាជីវកម្មរបស់ខ្លួនទៅកាន់បរទេស(ប្រទេសឡាវ) និងមានកំណើនអាជីវកម្មឆាប់រហ័សដែលទើបនឹងបានបង្កើតនៅក្នុងឆ្នាំ២០១៩។

សូមបញ្ជក់ថា ក្រុមហ៊ុនហ្វតតេ ឡាយហ្វ៍ បានយល់ច្បាស់ថា ការអប់រំ ការបណ្តុះបណ្តាលពិតជារឿងសំខាន់សម្រាប់ម្ចាស់អាជីវកម្ម ដៃគូអាជីវកម្ម ពីព្រោះថា អ្នកជំនួញបច្ចុប្បន្ន ចាំបាច់ត្រូវមានចំណេះដឹងទូលំទូលាយ ស្វែងយល់ពីសេដ្ឋកិច្ចសកល សេដ្ឋកិច្ចក្នុងតំបន់ និងមានគំនិតជួយដោះស្រាយបញ្ហាចម្បងៗនៅក្នុងសង្គម។

ក្រុមហ៊ុនបានជំរុញទស្សនវិស័យដែលមិនផ្តោតលើតែប្រាក់ចំណេញ ដ្បិតឥរិយាបថជាវិជ្ជមាននេះនឹងជួយឱ្យដៃគូអាជីវកម្មរបស់ហ្វតតេ ទទួលបានប្រាក់ចំណូលប្រសើរជាងមុន ធ្វើសកម្មភាពវិជ្ជមានបានច្រើនជាងមុន ក្រោយពីទទួលបានថាមពល ឬគំនិតវិជ្ជមានពីអ្នកបង្វឹកអន្តរជាតិរូបនេះ។

គួររម្លឹកថា  នេះជាលើកទី២ហើយ ដែលក្រុមហ៊ុនហ្វតតេ ឡាយហ្វ៍ទទួលបានកិច្ចសហការណ៍ ពីអ្នកជំនាញបរទេស ក្នុងការការចែករំលែកចំណេះដឹង បទពិសោធន៍ ជាលក្ខណៈអន្តរជាតិ ។ លើសពីនេ ក៏មានវគ្គបណ្តុះបណ្តាលបង្កើនសមត្ថភាពជាច្រើនទៀត នៅក្នុងតំបន់ដល់ដៃគូអាជីវកម្ម និងភ្នាក់ងារធានារ៉ាប់រងប្រមាណជិត១ពាន់នាក់ នៅទូទាំងប្រទេសកម្ពុជា៕

#អត្ថបទពាណិជ្ជកម្ម

Share.