ព្រះសីហនុ- ស្នងការនគរបាលខេត្តព្រះសីហនុឲ្យ បានបើកប្រតិបត្តិការបង្ក្រាប ជនសង្សយ័ដែលចាប់បង្ខាំង ធ្វើទារុណកម្ម ជំរិតទាប្រាក់ និងប្រើប្រាស់អាវុធខុសច្បាប់ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោង ២៣ និង០០នាទី ភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្សយ័ជាជនជាតិចិន២នាក់  និងជួយសង្គ្រាះ ជនរងគ្រោះជនជាតិចិនម្នាក់។

លោកលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បញ្ជាក់បន្ថែមតាមរបាយការណ៍លម្អិតថា៖  កម្លាំងការិយាល័យនគរបាលព្រហ្មណ្ឌកម្រិតធ្ងន់ បានទទួលពត៌មានថា មានករណីឆោឡោជនជាតិចិន ១ម្នាក់ ដៃទាំងពីរជាប់ខ្នោះ នៅក មានជាប់ឧបករណ៍ឆក់ ព្រមទាំងមានកន្សែងចងជាប់នឹងកថែមទៀត និងកជើងខាងស្តាំ មានជាប់ខ្សែរិតពណ៌ស មានរបួសទាំងសងខាង ដើរតាមផ្លូវ កាលពីនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២៣ និង០០នាទី នៅម្តុំអូរពីរ (ផ្លូវចាក់សំរាម) ក្រុមទី១១ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ក្រោយពីទទួលដំណឹងភ្លាម ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះដល់ទីតាំងកើតហេតុខាងលើ និងបាននាំជនរងគ្រោះជនជាតិចិនម្នាក់ យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

ជនរងគ្រោះឈ្មោះ ហួង ឈៀង (Huang Qiang) ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន បច្ចុប្បន្នស្នាក់នៅម្តុំវិកតូរី  សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ។

បន្ទាប់ពីបានសាកសួរជនរងគ្រោះរួច កម្លាំងជំនាញបាននាំជនរងគ្រោះទៅដល់ទីតាំងផ្ទះវីឡា ១កន្លែងជាទីតាំងដែរក្រុមជនសង្ស័យបានបង្ខាំងនិងធ្វើទារុណកម្មមកលើរូបគេ ដែលស្ថិតនៅក្រោយសាលាក្រុងព្រះសីហនុ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ហើយធ្វើការឆែកឆេរកឃើញ អាវុធខ្លី Lock 17 (Austria) ១ដើម (បាញ់ថ្នាំព័ណ៌ទឹកប្រាក់) លេខ ៖CGE538  មានគ្រាប់ប្រភេទ9mm ចំនួន០៤គ្រាប់ បង់១ និងគ្រាប់បាញ់សន្លប់ចំនួន៧គ្រាប់។ ដំបងឆក់ចំនួន០១ដើម ពណ៌ខ្មៅ ។ .ខ្នោះដៃចំនួន០២គូរ  ។ ខ្សែជ័ររឹតចំនួន០១ដុំ និងឧបករណ៍ឆក់ចំនួន០១ (ខ្សែរឆក់) និង ទូរស័ព្ទដៃចំនួនចំនួន៥គ្រឿង ។ ស្លាកលេខរយន្ត ភ្នំពេញ 2J-7518 ចំនួន០២សន្លឹក ។ សម្ភារៈសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

លុះនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១១ និង៣០នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ និងរថយន្តម៉ាកតូយ៉ូតា អាល់ផាត ពណ៌ស ស្លាកលេខភ្នំពេញ2BL 6046 យកមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ រួចបន្តទៅឆែកឆេ នៅផ្ទះរបស់ជនសង្ស័យ ដែលស្ថិតនៅភូមិ១ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ រកឃើញ គ្រាប់កាំភ្លើង9mm ចំនួន ១គ្រាប់ ស្លាកលេខរថយន្ត ខេមរភូមិន្ន០២ ២-១០៩៩ ចំនួន២សន្លឹក និង សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ រួចបន្តឆែកឆេរផ្ទះវិឡា១កន្លែង នៅភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ រកឃើញ ស្លាកលេខ កាត់ខូចទ្រុងទ្រាយ និង ម្សៅក្រាមពណ៌ស សង្ស័យជាសាធាតុញៀន និងគ្រាប់ថ្នាំពណ៌ផ្កាឈូក មួយចំនួន។ 

តាមការរៀបរាប់ពីឈ្មោះ ហួង ឈៀង (HUANG QIANG) ដែលជាជនរងគ្រោះបានឲ្យដឹងថា  កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២២ និង០០ នាទី គាត់បានទាក់ទងទៅគ្រុបតេលេក្រាមឈ្មោះ ហ្សូវ ​ភៀន​ (ZHOA PIAN ) ដើម្បីរកការងារធ្វើ ភ្លាមនោះក៏មានគណនី១ (មិនចាំឈ្មោះ) បានណាត់គាត់ឲ្យជួបនៅការ៉ាសាំងមួយកន្លែង ហើយពួកគេក៏បាននាំគាត់ទៅផ្ទះកើតហេតុខាងលើ ដើម្បីវាយ និងជំរិតទាប្រាក់តែម្ដង ដោយមានបុរសជាជនជាតិចិនចំនួន៥នាក់ ដាក់ខ្នោះដៃគាត់ និងយកកាំភ្លើងខ្លី មកវាយក្បាលគាត់ រួមទាំងប្រើឧបករណ៍ឆក់ មកលើរូបគាត់ទៀត ។ លុះបានមួយសន្ទុះពួកគេក៏បានឃុំគាត់នៅបន្ទប់មួយ ហើយគាត់ក៏បានស្រែកអោយគេជួយ ភ្លាមនោះ ក៏មានគេមកជួយគាត់ រួចគាត់ក៏រត់ចេញមកក្រៅតែម្ដង ។

ជនសង្ស័យ ទាំង២នាក់ ទី១ ឈ្មោះ សុង ជាំង​ឈៀង  (XIONG JIANG QIANG) និងទី២ឈ្មោះ ហ្សាង ហ៊ុយ (ZHANG HUI) និងបក្សពួកជា សហចារី ក្នុងករណី បង្ខាំងមនុស្សខុសច្បាប់ ធ្វើទារុណកម្ម ជំរិតទាប្រាក់ និងប្រើប្រាស់អាវុធខុសច្បាប់ ពិតមែនដោយអ្នកទាំងពីរពុំមានលិខខិតឆ្លងដែង ឆ្លងដែនមកប្រទេសកម្ពុជាដោយខុសច្បាប់ ។ចំណែកមេក្លោងបានរត់គេចខ្លួនបាត់។

បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តព្រះសីហនុនិង ស្នើសុំបើកការអង្កេតករណីនេះដោយសហការជាមួយជំនាញពាក់ពន្ធ័ ស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យដែលកំពុងគេចខ្លួនមកផ្ដន្ទាទោសតាមច្បាប់ ៕

អត្ថបទ៖ ព្រះសីហនុ

Share.