ក្រុមហ៊ុន GAC MOTOR Cambodia ទើបតែនាំរថយន្ត ម៉ាក GAC មកបង្ហាញខ្លួនលើដងផ្លូវនៅព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ២០២០ទេ ប៉ុន្តែរថយន្តយីហោមួយនេះជាច្រើនម៉ូដែល ដូចជា GS3, GS4, GS5, GS8 និងGN8 បានក្រសោបយកបេះដូងអថិជនខ្មែរ និងជនបរទេសនានានៅកម្ពុជា ទាំងក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តទាំង២៤។ ចំណុចស្នូលបំផុតនោះ គឺរថយន្តដែល ក្រុមហ៊ុន GAC នាំមក សុទ្ធសឹងតែជាប្រភេទរថយន្តមានគុណភាពខ្ពស់ មានប្រព័ន្ធសុវត្ថិភាពគ្រុបជ្រុងជ្រោយ សន្សំសំចៃ មានតម្លៃសមរម្យ ពោរពេញដោយភាពទាន់សម័យ ស្របតាមតម្រូវការអថិជន និយមភាពស៊ីវិល័យផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍។

គំនិតឆ្នៃប្រឌិតគ្មានទីបញ្ចប់! ផលិតភាពចេញពីការប្រឹងប្រែងដ៏ឆ្លាតវ័យក៏នឹងកាន់តែអស្ចារ្យ។ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុន GAC MOTOR Cambodia បានបើកក្រណាត់ក្រហមឆ្អិនឆ្អៅដើម្បីបង្ហាញភាពអស្ចារ្យរបស់មនុស្សជាតិថ្មីមួយទៀតក្នុងវិស័យរថយន្ត គឺរថយន្ត GAC EMKOO។ GAC EMKOO ត្រូវបានប្រសិទ្ធនាមថាជារថយន្តបែប«អនាគត» ដ្បិតការឌីហ្សាញបានផ្ដល់ភាពស័ក្ដិសមបំផុតសម្រាប់អ្នកបើកបរជំនាន់ថ្មី ទាំងប្រព័ន្ធឌីជីថល ប្រព័ន្ធម៉ាស៊ីន និងប្រព័ន្ធសុវត្ថិភាព ជាពិសេសភាពFull Option។

លោក ធី ចន្ទនិមល ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន GAC MOTOR Cambodia ថ្លែងថា«បើសិនជាយើងមើលតែទៅលើផ្នែកម៉ាស៊ីនសាំងសេរីថ្មី ប្រភេទ Mega Wave Power ទំហំ 1.5T GDI ភ្ជាប់ជាមួយប្រអប់លេខ07 វគ្គអូតូ (7WDCT) ប្រភេទ Wet Dual Clutch Transmission ផលិតកម្លាំងសេះបានរហូតដល់177 Hp និងកម្លាំងរមួល 270 Nm ហើយកម្រិតស៊ីប្រេងសាំងត្រឹមតែ ៦.៤ លីត្រ/100គីឡូម៉ែត្រ»។

ក្ដីបារម្ភចំពោះអស្ថិរភាពតម្លៃប្រេង លែងក្លាយជាបញ្ហាចោទហើយសម្រាប់ម្ចាស់ចង្កូត GAC EMKOO។ ក្នុងតម្លៃ៣ ៩៩៩ដុល្លារអាមេរិក EMKOO ជាផលិតផលនាំដោយផ្ទាល់ពីសាធារណរដ្ឋប្រជាមានិតចិន។ ចិនដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២លើពីភពលោក និងកំពុងកើនរហ័សផ្នែកបច្ចេកវិទ្យា។ «អថិជនខ្លះគាត់មានភាពរួញរាក្នុងការជ្រើសរើស និងប្រើប្រាស់ ប៉ុន្តែសម្រាប់ខ្ញុំជាថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ហើយក៏ជាអ្នកមានបទពិសោធន៍លក់រថយន្តថ្មីម៉ាកផ្សេងដែរនោះ រថយន្តនេះជារថយន្តមានគុណភាពខ្ពស់ ហើយស័ក្ដិសមបំផុតសម្រាប់ការប្រើប្រាស់របស់បងប្អូននៅក្នុងស្រុកខ្មែរ»។ នេះជាការបន្ថែមរបស់លោកលោក ធី ចន្ទនិមល។


បើតាមលោកនាយកគ្រប់គ្រងដដែល អថិជនដែលកំពុងពិចារណាទិញរថយន្តថ្មីមានតម្លៃប្រហាក់ប្រហែល៤ម៉ឺនដុល្លារ អាចពិចារណារថយន្តលើ GAC បាន ដោយគ្រាន់ឆ្លៀតឱកាសមកក្រុមហ៊ុនដើម្បីសាកសួរព័ត៌មានលម្អិត ហើយបើកបរសាកល្បង មុននឹងសម្រេចចិត្ត។ កាន់តែពិសេសទៀតនោះគឺការសាកសួរទៅកាន់អ្នកដែលធ្លាប់ប្រើប្រាស់រថយន្តរបស់GAC។ លោកបន្ថែមថា«ពីព្រោះអតិថិជនមួយចំនួនដែលសម្រេចចិត្តទិញរថយន្តផ្សេងរួចហើយ ពួកគាត់តែងតែបង្ហាញការខកចិត្ត នៅបន្ទាប់ពីបានមើល និងបើកសាកល្បងដោយផ្ទាល់នូវរថយន្តរបស់GACយើង»។

GAC EMKOO មានជម្រើសពណ៌ចំនួន៥ គឺ ពណ៌ស ពណ៌ខ្មៅ ពណ៌ប្រាក់ ពណ៌ប្រផេះ និងពណ៌បៃតងដែលជាជម្រើសពេញនិយមសម្រាប់យុវជនទាន់សម័យ និងយុវតីស្រស់សោភា។ អតិថិជននឹងទទួលបានការធានារហូតដល់៥ឆ្នាំ ឬ១៥០ ០០០គីឡូម៉ែត្រ ពីរោងចក្រផ្ទាល់ និងទទួលបានការថែទាំឥតគិតថ្លៃរយៈពេល១ឆ្នាំ ឬ២០ ០០គីឡូម៉ែត្រ។ ទំនាក់ទំនងលេខ ទូរសព្ទ ០៩៥ ៩៩៩ ០៩២ និង០៩៥ ៩៩៩ ២៦៨។ ទីតាំងលក់ និងដាក់បង្ហាញ នៅអគារលេខ១១ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខាងកើតផ្សារពោធិ៍ចិនតុងប្រហែល១០០ម៉ែត្រ៕

អត្ថបទពាណិជ្ជកម្ម

Share.