រូបភាព៖ Yunnan Media Group

កាល​ពី​ពេល​ថ្មី​ៗ​នេះ លោក ប៊ិន ប៊ុណ្ណា អគ្គនាយក​សារព័ត៌មាន​ត្រយង ត្រូវ​បាន​អ​ញ្ចើញ​ចូល​រួម​ក្នុង​កិច្ចប្រជុំតុមូលព័ត៌មាន​សប្តាហ៍សោតទស្សន៍ ឡានឆាង-មេគង្គលើកទី៤ បាន​ប្រារព្ធ​ឡើង​នៅ​ទី​ក្រុង​គុនមីង ខេត្តយូណាន ប្រទេសចិន។

កិច្ចប្រជុំតុមូលព័ត៌មាន​សប្តាហ៍សោតទស្សន៍ ឡានឆាង-មេគង្គលើកទី៤ មាន​ការ​អញ្ចើញ​ចូល​រួម​ពី​លោក Yan Ni អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងទូរទស្សន៍ នៃប្រទេស​ចិន និង​លោក He Yaning ប្រធានស្ថានីយ៍វិទ្យុ និងទូរទស្សន៍ខេត្តយូណាន បានចូលរួមកិច្ចប្រជុំ និង​ថ្លែង​សុន្ទ​រកថា។

ក្នុង​នោះ​ដែរ​ក៏​មាន​ការ​អញ្ចើញចូល​រួម​ពីបណ្ដាលស្ថាប័នក្រសួងព័ត៌មាន និងទូរទស្សន៍ជាតិកម្ពុជា, សារព័ត៌មានត្រយង, ទូរទស្សន៍ជាតិមីយ៉ាន់ម៉ា, ទូរទស្សន៍ជាតិស្រីលង្កា, មជ្ឈ​មណ្ឌល​ប្រតិ​បត្តិកា​រវេទិកាទូរទស្សន៍ Mango, ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ Jiangsu, Migu Video, ទូរទស្សន៍​ផ្កាយ​រណប Phoenix, Shenzhen Qianhai Hand-painted Technology and Culture Co., Ltd., Yunnan អ្នក​ទទួលបន្ទុកទូរទស្សន៍ផ្កាយរណបអន្តរជាតិ Lanmei ដែលជាស្ថានីយ៍វិទ្យុ និងទូរទស្សន៍ បាន​ធ្វើ​សុន្ទរកថាផ្លាស់ប្តូរនៅក្នុងកិច្ចប្រជុំ។

កិច្ចប្រជុំតុមូលព័ត៌មាន​សប្តាហ៍សោតទស្សន៍ ឡានឆាង-មេគង្គលើកទី៤ លោក ប៊ិន ប៊ុណ្ណា អគ្គ​នាយ​ក​សារព័ត៌មាន​ត្រយង បាន​លើកឡើង​ពីចំណុច​ពិសេស​របស់​សារ​ព័ត៌​មានត្រយង​ដែល​ធ្វើ​ឲ្យ​ខ្លួន​អាច​ឈរជើងក្នុងចំណោមស្ថាប័នសារព័ត៌មានធំៗនៅកម្ពុជា ព្រោះតែការប្រមូលផ្ដុំ ធន​ធាន​មនុស្ស​ដែល​មាន​បទពិសោធខ្ពស់លើវិស័យសារព័ត៌មានមិនក្រោម ២០ឆ្នាំ នោះទេ។ ទន្ទឹមនឹងនេះ សារ​ព័ត៌​មាន​ត្រយងមានចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់រួមផ្សំដោយសាមគ្គីភាព ធ្វើឲ្យអង្គ​ភាព​មួយ​នេះទទួលបានការចាប់ខ្ពស់ពីមហាជន។

លោកបន្តថា ដើម្បីពង្រឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន​ឲ្យកាន់​តែ​មា​ន​ប្រសិទ្ធ​ភាព​និងទាក់​ទាញ​ប្រជា​ប្រិយ ​ភាព​ក្នុងចំណោមសាធារណជន លោកយល់ឃើញថា អ្នកសារព័ត៌មាន​អាជីព​ត្រូវបង្កើន​ការផ្ស​ព្វផ្សាយព័ត៌មាន​ពិតឲ្យ បានច្រើន ត្រូវតែពង្រឹងនិងពង្រីកសមត្ថភាពបន្ថែម ដើម្បី​ដើរឲ្យទាន់ស​ម័យ​កាលបច្ចេកវិទ្យាទំនើប។ ស្នើឲ្យមាន ការការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមកតាមរយៈការចុះ MOU ហើយកាត់បន្ថយការលួចចម្លង រួមទាំងពង្រឹង ក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន។

លោក​បាន​បង្ហាញ​ការ​ជឿជាក់ថា៖ «បន្ទាប់ពីកិច្ចពិភាក្សាតុមូល មេង្គ ឡានឆាននេះ ខ្ញុំសង្ឃឹម​យ៉ាង​មុត​មាំថា ព័ត៌មានជាវិជ្ជមានអំពីទំនាក់ទំនងរវាង ប្រទេស​ចិន​និង​បណ្តា​ប្រទេស​ក្នុង​តំបន់​និង​ជា​ពិ​សេស​រវាងកម្ពុជានិងចិននឹងត្រូវបានផ្សព្វផ្សាយកាន់តែច្រើន ថែម​ទៀត​តាម​រយៈ​បណ្តាញ​ផ្សព្វ​ផ្សាយ​នានា​ដែលមានថ្នាក់ដឹកនាំឬតំណាងចូលរួមនៅទីនេះ ក្នុងនោះមានទាំង សារព័ត៌​មាន​ត្រយង​ផង​ដែរ។ខ្ញុំសូមប្រកាសស្វាគមន៍និងរង់ចាំកិច្ចសហការពីបណ្ដាអង្គភាពសារព័ត៌មាននានាទាំង​នៅ​អាស៊ាន និងអាស៊ីខាងត្បូង ដើម្បីធ្វើការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក រួមទាំង​ដំណើរទស្សនកិច្ច សិក្សា​ស្វែងយល់អំពីគ្នាទៅវិញទៅមក»។

ចំណែកតំណាងភ្ញៀវសារព័ត៌មានចិន និងបរទេសក្នុងកិច្ចប្រជុំបានផ្លាស់ប្តូរ និង​ពិភាក្សា​លើ​ប្រធាន​បទ​នៃ​ក្តី​កង្វល់​រួម ដូចជាការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសផ្សេងៗ កិច្ចសហប្រតិបត្តិការ និង​ការផ្ស​ព្វផ្សា​យខ្លឹមសារ សោតទស្សន៍ ការអនុវត្តបច្ចេកវិទ្យា និងឧស្សាហកម្មថ្មី។ ស្ថានីយ៍វិទ្យុ និង​ទូរទ​ស្សន៍​ខេត្តយូណាន ទូរទស្សន៍ជាតិមីយ៉ាន់ម៉ា ទូរទស្សន៍ជាតិកម្ពុជា និង​ក្រុមហ៊ុន​ព័ត៌មានត្រយង កម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការនៃគម្រោង “Lanmei Audiovisual APP” និង​ពិធី​ចុះ​ហត្ថ​លេខាលើកិច្ចសហប្រតិបត្តិការផលិតភាពយន្តឯកសារ «អ្នកជិតខាងល្អ ជាមួយ​ទូរទស្សន៍​ជាតិកម្ពុជា»។

គួរបញ្ជាក់ថា សប្តាហ៍សោតទស្សន៍ Lancang-Mekong លើកទី៤ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​រដ្ឋបាល​នៃវិទ្យុ និង​ទូរទស្សន៍​នៃ​ប្រទេសចិន ក្រសួងព័ត៌មានកម្ពុជា និង​រដ្ឋាភិបាល​ប្រជាជន​នៃ​ខេត្ត​យូ​ណាន។ វាត្រូវ​បាន​រួម​បញ្ចូលនៅក្នុងពិព័រណ៍ចិន-អាស៊ីខាងត្បូងជាលើកដំបូងក្នុងឆ្នាំនេះ។ ជា​មួយ​នឹង​ប្រធានបទ ការ​ចែក​រំលែក ឡានឆាង-មេគង្គ សោតទស្សន៍៕

Share.